Close
Ads: 88BOL
Featured-Image
លោក Ten Hag ចង់នាំយកអតីតកូនសិស្សរបស់លោកម្នាក់ពី Bayern មក Man Utd វិញ
ទំហំអក្សរ
តូច
ធំ

បរទេស៖ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag ត្រូវបានគេរាយការណ៍បានកំពុងពិចារណាក្នុងការនាំយកអតីតកូនក្រុមរបស់លោកកាលនៅ Ajax គឺ Matthijs de Ligt ពីក្រុម Bayern Munich ទៅកាន់ក្រុម Manchester United នៅរដូវក្តៅខាងមុខនេះ។ ខ្សែការពារវ័យ២៤ឆ្នាំរូបនេះបានធ្វើការផ្ទេរទៅកាន់ក្រុម Bayern Munich ពី Juventus កាលពីរដូវក្តៅឆ្នាំ២០២២ ដោយតាំងពីពេលនោះមករូបគេបានបង្ហាញខ្លួន៥៥ដង និងអាចរកបាន៤គ្រាប់ផងដែរ ក្នុងនាមជាខ្សែការពារ។ De Ligt ជាផ្នែកដ៏សំខាន់សម្រាប់លោក Julian Nagelsmann កាលពីរដូវកាលមុន ប៉ុន្តែរូបបែរជួបប្រទះបញ្ហាមិនសូវបានបង្ហាញវត្តមានក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលគ្រូបង្វឹកនាពេលបច្ចុប្បន្ននេះ។ គួររំលឹកផងដែលថា ខ្សែការពារវ័យក្មេងរូបនេះតែងតែជាផ្នែកដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិហូឡង់ ដោយបានបង្ហាញខ្លួនចំនួន៤៣ដង តាំងពីឆ្នាំ២០១៧មក។ ហើយបើយោងទៅតាម Fichajes បានចុះផ្សាយថា ក្រុម Manchester United ដែលបច្ចុប្បន្នអតីតនាំដោយអតីតគ្រូបង្វឹករបស់គេគឺលោក Erik Ten Hag បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងនាំយកខ្សែការពារឆ្នើមរូបនេះមកកាន់ Old Trafford ជាខ្លាំងសម្រាប់យុទ្ធនាការឆ្នាំ២០២៣/២៤៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Matthijs de Ligt in action for Bayern Munich on July 20, 2022

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើល! Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ
featured image

(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕ ប្រភព៖ SportsMole

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 34 24 5 5 82 26 +56 77
    2 Manchester City 33 23 7 3 80 32 +48 76
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 32 18 6 8 65 49 +16 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 West Ham United 35 13 10 12 56 65 -9 49
    9 Chelsea 33 13 9 11 63 59 +4 48
    10 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    11 AFC Bournemouth 34 12 9 13 49 60 -11 45
    12 Brighton & Hov… 33 11 11 11 52 54 -2 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 34 7 9 18 42 60 -18 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • Sponsor by 88Bol