
បរទេស៖ ក្លឹបហង្សក្រហម Liverpool និងក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រជែអយកខ្សែបម្រើឆ្នើមរបស់ក្លឹប Aston Villa គឺកីឡាករ Douglas Luiz ។ ខ្សែបម្រើប្រេស៊ីលរូបនេះគឺជាផ្នែកដ៏សំខាន់សម្រាប់ក្រុមរបស់លោក Unai Emery នៅរដូវកាលនេះ ដោយអាចរកបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម៣ដងក្នុងការបង្ហាញខ្លួន២០ដងចុងក្រោយនៅក្របខណ្ឌ Premier League ។ ក្រុម Aston Villa បច្ចុប្បន្នកំពុងធ្វើឲ្យមហារជនមានការភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងរបស់ពួកគេនាពេលបច្ចុប្បន្ន ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅលេខ៣នៃតារាង Premier League ដោយលតាមពីក្រោយកុងត្រា Liverpool ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ ដែលជាក្រុមនៅកំពូលតារាង ។ គួររំលឹកផងដែលថា តាំងពីផ្ទេរទៅកាន់ក្រុមរបស់លោក Unai Emery កាលពីរដូវក្តៅឆ្នាំ២០១៩ ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានបង្ហាញវត្តមាន១៨៣ដងឲ្យក្រុមដែលមូលដ្ឋាននៅទីក្រុង West Midland ។ ទោះបីជាយ៉ាងណាបើយោងទៅតាម Football Insider បានចុះផ្សាយថា Liverpool និង Barcelona បានត្រៀមខ្លួនរួចស្រេចក្នុងការចូលរួមជាមួយនឹងក្រុម Arsenal ដើម្បីប្រមាញ់យកខ្សែបម្រើរូបនេះពីក្រុម Aston Villa នៅរដូវកាលក្រោយ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



