បរទេស៖ ក្លឹបយក្សនៅអង់គ្លេស Manchester United ត្រូវបានគេរំពឹងថា កំពុងសិក្សាអំពីលទ្ធភាពក្នុងកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបនៅ Arabia Saudi គឺ Karim Benzema ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២៣-២៤នេះ។ ខ្សែប្រយុទ្ធឆ្នើមវ័យ៣៦ឆ្នាំរូបនេះបានចាកចេញពីក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹប Al-Ittihad ហើយគិតមកទល់នឹងពេលនេះរូបគេបានបង្ហាញវត្តមានឲ្យក្លឹបនៅអារ៉ាប់មួយនេះបាន២០ដង និងរកបាន ១២គ្រាប់ ជាមួយនឹងការបញ្ជូនបាល់៥ដងឲ្យមិត្តរួមក្រុមបញ្ចប់ទីផងដែរ។ យ៉ាងណាមិញរដូវកាលនេះ Benzema រកបាន១៥គ្រាប់នៅ Saudi Pro League ប៉ុន្តែក្លឹប Al-Ittihad បានធ្លាក់ទៅកាន់លេខ៧ដោយមាន ២៥ពិន្ទុតាមពីក្រោយក្លឹបគូប្រជែងគឺ Al-Hilal ដែលកំពុងឈរនៅកំពូលតារាង។ យ៉ាងណាមិញក្លឹប Al-Ittihad នឹងមានការប្រកួតឡើយរហូតដល់ខែកុម្ភៈ ខណៈអនាគតរបស់ Karim Benzema បានធ្លាក់ក្នុងមានមិនច្បាស់លាស់។ យោងទៅតាមអ្នការសែត Javier Parra Pena បានចុះផ្សាយថា ក្លឹបបិសាចក្រហម Manchester United បានកំពុងសម្លឹងមើលស្ថានភាព Karim Benzema ដោយពួកអាចនឹងសម្រេចខ្ចីជើងខ្សែប្រយុទ្ធរូបនេះទៅរហូតដល់ចប់រដូវកាលនេះ ដោយសារតែខ្សែប្រយុទ្ធទោលបច្ចុប្បន្នរបស់ពួកគេ Ramsus Hujlund ហាក់បីមិនសូវអាចរកគ្រាប់បាល់បាន ដូចការរំពឹងទុករបស់អ្នកគាំទ្រក្លឹប Manchester United ៕
ក្នុងវិថីសម្លឹងឆ្ពោះទៅរកការលើកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍នេះក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរជួបគូប្រជែងរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur ក្នុងការប្រកួត North London Derby នារាត្រីលថ្ងៃអាទិត្យនៅកីឡដ្ឋាន London Stadium វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមទាំងពីរនេះទទួលលទ្ធផលមិនដូចគ្នាក្នុងការប្រកួត EPL លើកចុងក្រោយដោយ Arsenal បានលត់Chelsea យ៉ាងដំណំ ខណៈ Tottenham ត្រូវ Newcastle លត់យ៉ាងចាស់ដៃផងដែរ មានន័យថា៦ប្រកួតចុងក្រោយរបស់ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១ ក្រោយប្រកួត ឈ្នះ៤ ស្មើ១និងចាញ់១ ខណៈ Tottenham ឈរនៅលេខរៀងទី៥ ក្រោយប្រកួតឈ្នះ៣ចាញ់២និងស្មើ១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ប្រកួតចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងចាញ់១ ខណៈជួបគ្នានៅក្របខណ្ឌ EPL […]