បរទេស៖ ក្លឹបយក្សនៅប្រទេសអេស្ប៉ាញ Sevilla ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការផ្ទេរយកខ្សែបម្រើវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Hannibal Mejbri ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។ ខ្សែបម្រើវ័យ២០ឆ្នាំរូបនេះបានបន្តកុងត្រាថ្មីរបស់ខ្លួននៅ Old Trafford កាលពីពេលថ្មីៗនេះ ដើម្បីអាចរក្សារូបគេនៅបន្តទៀតរហូតដល់ឆ្នាំ២០២៤-២៥។ យ៉ាងមិញ បើទោះបីទើបទទួលបានកុងត្រាថ្មីមែន ប៉ុន្តែ Mejbri ទំនងជាត្រូវផ្ទេរចេញពីក្លឹបយក្សនៅទីក្រុង Manchester ដើម្បីអាចមានឪកាសបានបង្ហាញសមត្ថភាពរបស់ខ្លួនបានច្រើន ខណៈតំណែងរបស់ខ្លួននៅ Old Trafford គឺត្រូវមានអ្នករាប់រងរួចជាស្រេច៕
គុនខ្មែរ៖ កីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ហាក់បីខកចិត្តនឹងបងប្អូនដែលស្រឡាញ់វិស័យប្រដាល់គុនខ្មែរមួយចំនួនដែលបានលើកឡើងថា «មុនជួប សែនឆៃ យកឈ្នះ គួនអូរ សិនទៅ»។ យ៉ាងណាមិញនេះគ្រាន់តែជាការបញ្ចេញអារម្មណ៍ពិតរបស់ រឿង សោភ័ណ្ឌ ប៉ុណ្ណោះ ដែលគាត់ចង់ជួបជើងខ្លាំង ប្រចាំ ប្រទេសថៃ គឺ សែនឆៃ ក្រោយពីលេចដំណឹងថា ជើងខ្លាំងរូបនេះ ទំនងជាអាចនឹងមកលេងនៅសង្វៀនក្នុងគុនខ្មែរនាពេលឆាប់ៗ ខាងមុខ ក្រោយពី Promoter ប្រចាំ TVK បានទៅលេងនៅឯក្លឹបនៅប្រទេសថៃ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Lewandowski ស៊ុត៣គ្រាប់ជួយ Barcelona បំបាក់ក្រុម Valencia ដែលមានគ្នាត្រឹម១០នាក់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស វីដេអូ៖ សុភ័ណ្ឌ Prodal Top Fan