បរទេសៈ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបហង្សក្រហម Jordan Henderson ត្រូវបានគេរាយការណ៍ថា រូបលោកទំនងជាស្នាក់នៅក្លឹបនៅ Saudi Arabia ពេញមួយរដូវកាលដែលសេះសល់។ ខ្សែបម្រើអង់គ្លេសរូបនេះបានផ្សារភ្ជាប់នឹងការផ្ទេរចេញពីក្លឹប Al Ettifaq ខណៈកិច្ចសន្យារបស់រូបគេនឹងត្រូវផុតសុពលភាពនៅចុងរដូវកាលនេះ។ យ៉ាងណាមិញបើយោងទៅតាមរបាយការណ៍ចុងក្រោយគឺ Henderson បានទទូចថា រូបគេនឹងបន្តស្នាក់នៅក្លឹប Al Ettifaq បន្តទៀត ដើម្បីជួយឲ្យក្រុមនៅក្របខណ្ឌ Saudi Arabia អភិវឌ្ឃន៍បន្តទៀត។ គួររំលឹកផងដែលថា ការផ្ទេរ Henderson នៅលីគអារ៉ាប់គឺទទួលរងការរឹះគន់ជាខ្លាំង ដោយសារតែកីឡាករជម្រើសជាតិអង់គ្លេសរូបនេះគឺជាអ្នកគាំទ្រនូវការស្រឡាញ់ភេទដូចគ្នា LGBTQ ដែលការស្រឡាញ់ភេទដូចគ្នាគឺមិនទទួលស្គាល់នៅក្នុងប្រទេសអារ៉ាប់ឡើយ៕
(អង់គ្លេស)៖ យោងតាមគេហទំព័រ Football Insider បានឱ្យដឹងថា ក្លឹបតោខៀវ Chelsea បានត្រៀមខ្លួនលក់កីឡាកររបស់ខ្លួន ៤រូប មានដូចជា Ian Maatsen, Trevoh Chalobah, Armando Broja និង Conor Gallagher ដើម្បីស្តារជំហរហិរញ្ញវត្ថុរបស់ពួកគេ និងរក្សាតំណែងខ្សែការពារឆ្នើម Levi Colwill នៅរដូវក្តៅនេះផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើល! Chelsea ត្រៀមលក់កីឡាករខ្លួន ៤នាក់ ដើម្បីរក្សាតារាឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Liverpool បានព្យាយាមចុះហត្ថលេខាលើ Colwill ខណៈឥឡូវនេះហង្សក្រហមអាចនឹងមិនចុះហត្ថលេខាលើខ្សែការពារវ័យ ២១ឆ្នាំរូបនេះបានដោយជោគជ័យនោះទេ ស្របពេល Joel Matip ទំនងជានឹងចាកចេញពីទឹកដី Anfield ក្នុងរដូវកាលនេះផងដែរ។ សរុបមកវិញ ការចាកចេញរបស់កីឡាករ Chelsea ទាំង៤រូបនេះ អាចជាការសម្រេចដ៏ត្រឹមត្រូវដែរឬទេ ក៏ព្រោះថាពួកគេសុទ្ធសឹងតែជាកីឡាករកំពុងតែវិវត្តន៍បានយ៉ាងល្អ គួរឲ្យកត់សម្គាល់៕ ប្រភព៖ SportsMole