Close
Featured-Image
គ្រូបង្វឹក Real Madrid ប្រាប់អារម្មណ៏ពិតមុនជួបគូប្រជែងដ៏ជូរចត់នៅ Spanish Super Cup(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

លោកCarlo Ancelotti គ្រូបង្វឹកក្រុមអធិរាជស Real Madrid បានបង្ហាញពីអារម្មណ៏មិនសប្បាយចិត្តនោះទេ​បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិ អ៊ីតាលីរូបនេះត្រៀមដឹកនាំ​ការប្រកួត​ដ៏មមាញឺកនិងជាពិសេសនោះគឺកាលវិភាគ ប្រកួតជាមួយក្លឹបគូប្រជែងរួមទីក្រុងMadridគឺ At. Madridនេះតែម្តង។មានន័យថា​ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៤សម័យនិង​ត្រូវជួបក្រុម At.Madrid ៣កម្មវិធីក្នុងរយៈពេលមិនដល់១ខែផងនោះ។មានន័យថាក្រុមរបស់លោកនិងត្រូវធ្វើការប្រកួតទល់និង​ក្រុមដែលដឹកនាំដោយគ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន Diego Simeone នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃព្រហស្បត្ត៏ស្អែកនេះក្នុងទីក្រុង Riyadh ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup និងនៅសប្តាហ៍ក្រោយក្នុងការប្រកួតពានរង្វាន់(កូប៉ាដែលរី) Copa del Rey វគ្គ ១៦ ក្រុមចុងក្រោយមុនពេលជួបគ្នានៅក្របខណ្ឌ La Liga នៅដើម​ខែ​កុម្ភៈ២០២៤​ផងដែរនោះ។អតីតគ្រូបង្វឹក AC.Milan,Chelsea,Bayern Munich PSGបានបញ្ជាកប្រាប់យ៉ាងដូច្នេះថាៈយើងពិតជាមិន ចង់ជួបពួកគេទេ វាពិតជាលំបាក និងមានការប្រកួត ប្រជែងខ្លាំងបំផុតមួយបើអាជៀសបាន តែនេះគឺ៣ប្រកួតជាប់គ្នាក្នុង៣កម្មវិធីតែម្តង។ខ្ញុំមិនចង់ជួបក្រុមដែលល្អបំផុតនោះទេ ហើយខ្ញុំក៏ដឹងថាពួគគេ(At.Madrid)ក៏គិតដូចជាយើងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Ancelotti unhappy to face Atletico in trio of Madrid derbies - The Namibian

Player Ratings: Real Madrid 1-1 Atletico Madrid; 2023 La Liga - Managing Madrid

How to watch Real Madrid vs Atletico Madrid: TV channel and live stream for Spanish Super Cup semi-final today

គួរកត់សម្គាល់ថាគូបដិបក្ស Atletico Madrid គឺជាក្រុមតែមួយគត់ដែលអាចយកឈ្នះ Real Madrid នៅរដូវកាលនេះពោលគឺការប្រកួតក្នុងលីកLa Liga ដោយលទ្ធផល ៣ទល់និង១កាលពីខែកញ្ញាឆ្នាំមុននៅកីឡដ្ឋានWandaMetropolitano ហើយបន្ទាប់ពីនោះមកគឺ Real Madrid មិនដែលចាញ់ទេ១៩ប្រកួត។ គួររំលឹកថា Real Madrid ក៏បានយកឈ្នះ Atletico ក្នុងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ឆ្នាំ ២០២០ ដែលជាការប្រកួតដំបូងគេក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយបាល់កាត់សេចក្តីប៉េណាំងទី ផងដែរនោះ។
ប្រភព: france24
វីឌេអូ: La liga ២០២៣-២០២៤ ខែកញ្ញា

វីដេអូ: Spanish Super Cup ឆ្នាំ ២០២០

អត្ថបទកំពុងចាប់អារម្មណ៍៖
Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ)
featured image

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]

ចុចអានបន្ត
អត្ថបទទាក់ទង