

បរទេស៖ លោក Dorival Junior ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលរូបលោកប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹង Neym។ លោក Dorival នឹងចូលកាន់តំណែងជាគ្រូបង្វឹកប្រេស៊ីលមុនការប្រកួត Copa America រដូវក្តៅនេះ ដោយប្រេស៊ីលសង្ឃឹមថា នឹងអាចត្រលប់មកវិញ បន្ទាប់ពីការចាញ់អាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំ 2021។ Neymar បានក្លាយជា ផ្នែកដ៏សំខាន់សម្រាប់ជម្រើសជាតិប្រេស៊ីលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ប៉ុន្តែកន្លែងរបស់គាត់នៅក្នុងការប្រកួតនេះគឺនៅឆ្ងាយពីរំពឹងទុក ខណៈដែលខ្សែប្រយុទ្ធ Al Hilal នៅតែសម្រាក់ព្យាបាល់របួសសរសៃពួរដែលគាត់បានរងរបួសក្នុងកាតព្វកិច្ចអន្តរជាតិកន្លងទៅ។

ទោះជាយ៉ាងណាក៏ដោយ កីឡាករប្រេស៊ីលអាចមានការព្រួយបារម្ភផ្សេងទៀត ដោយសារតែគាត់មានប្រវត្តិអាក្រក់ជាមួយគ្រូបង្វឹកថ្មីរបស់គាត់តាំងពីគាត់នៅ Santos ។ ត្រលប់ទៅឆ្នាំ 2010 នៅពេលដែលលេងក្រោមការដឹកនាំ Dorival នៅ Santos, Neymar ដែលពេលនោះមានអាយុ 18 ឆ្នាំបានដណ្តើម ស៊ុតបាល់ប៉េណាល់ទីជំនួសឱ្យ Marcel ដែលជាអ្នករាប់រង។ ដែលវាបាននាំឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងលោក Dorival និងក្មេងជំទង់ Neymar ខណៈដែល Neymar ត្រូវបានបង្ខំឱ្យហ្វឹកហាត់តែម្នាក់ឯង ហើយបានដកចេញ ២ប្រកួត រួមទាំងការប្រកួតដ៏ធំជាមួយ Corinthians ។ របាយការណ៍ក៏បានអះអាងផងដែរថា Neymar ត្រូវបានពិន័យមួយភាគបីនៃប្រាក់ឈ្នួលប្រចាំខែរបស់គាត់ដោយ លោក Dorival សម្រាប់ឧប្បត្តិហេតុនេះ។
ថ្លែងនៅពេលនោះលោក Dorival បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា «សម្រាប់គាត់ វាជាការល្អណាស់ក្នុងការសម្រាកនេះ។ ខ្ញុំធ្វើការសម្រេចចិត្តដោយដឹងខ្លួនអំពីភាពធ្ងន់ធ្ងរនៃការពិត ហើយខ្ញុំមានមនសិការស្ងប់ស្ងាត់ណាស់។ ខ្ញុំមិនបានដាក់ទោសគាត់ដោយសប្បាយចិត្តទេ ខ្ញុំធ្វើវា ព្រោះវាចាំបាច់»។
ទោះបីជាមានអាយុត្រឹមតែ 18 ឆ្នាំក៏ដោយ ប៉ុន្តែ Neymar គឺជាយុវជនដ៏លេចធ្លោរួចស្រេច ហើយត្រូវបានក្លឹបជាច្រើននៅអឺរ៉ុប រួមទាំង Real Madrid ផងដែរ បានបង្ហាញចំណាប់អារម្មណ៍លើរូបគេ។ ដោយសារតែស្ថានភាពរបស់ Neymar ក្លឹបប្រេស៊ីលបានសម្រេចចិត្តយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយផ្គាប់ចិត្តកីឡាករវ័យក្មេងរូបនេះដែលមានទេពកោសល្យរបស់ពួកគេ ហើយបណ្តេញលោក Dorival បីម៉ោងមុនពេលគាត់នឹងត្រូវទទួលបន្ទុកដឹកការប្រកួតទល់នឹងក្រុម Corinthians ។ គេមិនដឹងថា តើលោក Dorival មានការសងសឹកណាមួយទេ ចាប់តាំងពីការបណ្តេញចេញដ៏គួរឱ្យភ្ញាក់ផ្អើលរបស់គាត់ក្នុងឆ្នាំ 2010 ប៉ុន្តែប្រវត្តិរបស់គាត់ជាមួយ Neymar ប្រាកដជាក្លាយជាចំណុចនិយាយមួយនៅពេលដែលគាត់ទទួលបានតំណែងមួយនេះ៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



