បរទេស៖ សុបិន្តអាក្រក់របស់ខ្សែប្រយុទ្ធ Manchester United គឺ Jadon Sancho កំពុងតែខិតជិតឈានទៅដល់ទីបញ្ចប់ ទោះបីជារយៈពេលបណ្តោះអាសន្នក៏ដោយ ដោយកីឡាករវ័យ 23 ឆ្នាំរូបនេះនឹងត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាល។
យោងទៅតាមរបាយការណ៍ពី talkSPORT បានអះអាងថា កិច្ចពិភាគ្សាចុងក្រោយគឺអាស្រ័យលើប្រាក់រង្វាន់ដែលទាក់ទងនឹងការបង្ហាញខ្លួន និងថា តើ Dortmund មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយដែរឬទេ។ គួររំលឹកផងដែលថា Sancho បានចុះហត្ថលេខាលើការផ្លាស់ប្តូរតម្លៃ 73 លានផោន ទៅកាន់ Old Trafford ពីក្លឹបយក្សនៅ Bundesliga នៅរដូវក្តៅឆ្នាំ 2021 ។ ដោយ Man United បានផ្តួលក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុបដើម្បីចុះហត្ថលេខារបស់គាត់។
ប៉ុន្តែអ្វីដែលហាក់ដូចជាការផ្លាស់ប្តូរក្នុងក្តីស្រមៃសម្រាប់អតីតតារាយុវជន Manchester City បានក្លាយជាសុបិន្តអាក្រក់ ខណៈដែល Sancho រកបានត្រឹមតែ 12 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 82 លើកសម្រាប់បិសាចក្រហម។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបានបង្ហាញខ្លួនតែ 3 ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះដោយត្រូវបានបណ្តេញចេញពីក្រុមដំបូងចាប់តាំងពីការវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើអ្នកចាត់ការ Erik ten Hag កាលពីខែកញ្ញា៕
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ! លោក Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំ ៣ មិនអោយសាកសួរ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ […]