Close
Featured-Image
Liverpool ទម្លាក់ម្ចាស់ផ្ទះ Arsenal ចេញពីព្រឹត្តការណ៏ FA Cup ត្រឹមជុំទី៣ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហង្សក្រហមLiverpool លោក Jurgen Klopp បានកោតសរសើរដល់ស្មារតីប្រយុទ្ធកូនក្រុមរបស់លោកកំលុងពេល ដែលពួកគេបានរក បានគ្រាប់បាល់ជ័យជំនះ២គ្រាប់លើក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រកួត FA Cup ជុំទីបីកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ការប្រកួតនៅកីឡដ្ឋាន Emirates ត្រូវបានមើលឃើញថាជាឧបសគ្គមួយដ៏លំបាកមួយសម្រាប់ក្រុមទាំងពីរ ប៉ុន្តែគ្រាប់បាល់តែតចូលទីខ្លួនឯងរបស់ Jakub Kiwior របស់ក្រុម Arsenal បន្ទាប់ពីការលើកពីជ្រុងជិតCorner របស់ Trent Alexander-Arnold នៅនាទីទី ៨០ មុនពេល Luis Diaz ស៊ុតបញ្ចូលទីបន្ថែមគ្រាប់បាល់ទីពីរនៅនាទីទី ៩៥+៥សមល្មមគ្រប់គ្រាន់សម្រាប់ក្រុមភ្ញៀវកក់កៅអីទៅវគ្គជុំទី៤សម្រាប់ពានរង្វាន់ដ៏ចំណាស់ របស់អង់គ្លេសមួយនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool player ratings vs Arsenal: Ibrahima Konate is proving his class as Trent Alexander-Arnold's delivery makes the difference in battling FA Cup victory | Goal.com Kenya

Arsenal 0-2 Liverpool: Wasteful Gunners knocked out of FA Cup as Reds show resilience | Evening Standard

គួរកត់សម្គាល់ថាក្រុមភ្ញៀវ Liverpool មិនមានវត្ដមានកីឡាករ Virgil van Dijkដោយសារជំងឺ ក៏ដូចជា Mohamed Salah រវល់បំពេញកាតព្វកិច្ច ពានរង្វាន់ Africa Cup of Ntion និង Wataru Endo  បំពេញកាតព្វកិច្ច Asian Cup ប៉ុន្តែកីឡាករដែលមានវត្តមាន ហាក់បង្ហាញពីទម្រង់លេងចង់ឈ្ នះពានខ្លាំងបំផុតនៅរដូវកាលនេះ ។ លោក Klopp អ្នកចាត់ការ សញ្ជាតិអាឡឺម៉ង់បានលើកឡើងថាៈនៅទីបញ្ចប់ ពួកយើងអាចធ្វើបានខ្ញុំពិតជាសប្បាយចិត្តដែលយើងអាចឈ្នះការប្រកួតនេះ។ខ្ញុំពិតជាមានមោទនភាពណាស់។ក្រុមកំពូលតារាង Premier League នឹងត្រូវ ត្រៀមធ្វើការប្រកួត League Cup វគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រជើងទីមួយជាមួយនឹងក្រុម Fulham នៅពាក់កណ្តាលសប្តាហ៍ ខណៈពួក គេកំពុង មាន២ពិន្ទុនាំមុខក្រុមលេខ២ Aston Villa និង៥ពិន្ទុពីលើក្រុមលេខ៤ Arsenal នៅក្របខណ្ឌ EPL ដើម្បីចង់ឈ្នះពានជាលើកទី១គិតចាប់ តាំងពីឆ្នាំ២០២០មក។

Arsenal vs Liverpool FA Cup 3rd Round preview: Opportunity Knocks - The Short FuseArsenal's struggles continue in 2-0 loss to Liverpool in FA Cup. De Bruyne back for City in 5-0 win - The San Diego Union-Tribune

ប្រភព:BBC

វីដេអូ: Arsenal vs Liverpool

 

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]

ចុចអានបន្ត
អត្ថបទទាក់ទង