

អតីតខ្សែបម្រើក្រុម Man. United កីឡាករ Bastian Schweinsteiger បានព្យាករណ៏ថាក្លឹប Aston Villa នឹងប្រជែងហង្សក្រហម Liverpool, កាំភ្លើងធំArsenal និងមេឃខៀវ Man. City ដើម្បីលើកពានក្របខណ្ឌPremier League នៅរដូវកាលនេះ។ទោះយ៉ាងណាវីរបុរសដែលបានជួយអោយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឈ្នះពាន FIFA World Cup ២០១៤កន្លងទៅបានព្យាករណ៏ផងដែរថាអតីតក្លឹប Bayern Munich របស់លោក និង ឈ្នះពានក្របខណ្ឌ UEFA Champions League នៅរដូវកាលនេះផងដែរ ។

ទោះជាយ៉ាងណាការទស្សន៍ទាយដ៏គួរឱ្យចាប់អារម្មណ៍បំផុតរបស់ Schweinsteiger បានកើតមានឡើង បន្ទាប់ពីក្រុមលោក Unai Emery បានបង្ហាញលទ្ធផលដ៏អស្ចារ្យ នៅរដូវកាលនេះដោយជួយអោយក្រុមAston Villa ឈរនៅលេខរៀងទី ២ ក្នុងលីគ ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool ត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលេងបាន ២០ ប្រកួត។ទោះយ៉ាងណាបាល់ទាត់ជាការប្រកួតប្រជែងមួយមិនអាចដឹងមុនទេ ខណៈMan.City ក៏កំពុង សម្លឹងចង់គ្រងពាន EPL ជាលើកទី៤និងជាក្រុមដំបូងគេដែលធ្លាប់ឈ្នះបួនរដូវកាលជាប់ៗគ្នា ខណៈក្រុមលោក Pep ឈរនៅលេខរៀងទី ៣ មាន ៥ ពិន្ទុតាមពីក្រោយLiverpool ដែលនៅសល់១ប្រកួតក្នុងដៃ។ Arsenalដែលបានឈរកំពូលតារាង Premier League បានមួយររយៈ ពេលនោះ បានធ្លាក់ចំណាត់ថ្នាក់មកលេខរៀងទី ៤ក្រោយចាញ់៣លើកជាប់គ្នាក្នុងអំឡុងខែធ្នូនិងតាមពីក្រោយ Liverpool ចំនួន ៥ ពិន្ទុផងដែរ។
ប្រភព:sportskeeda

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League ២០២៥ បានបដិសេធបោះបង់តម្លៃ ៥៨.៦លានផោន ពីក្លឹបយក្សអាល្លឺម៉ង់គឺ Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធស្លាប Luis Diaz របស់ពួកគេ។ យ៉ាងណាមិញ Bayern បានដាក់សំណើលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនមែនសម្រាប់លក់នោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool កំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ ខណៈក៏កំពុងតែចែចូវ Alexander Isak ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបសារិកាព្រៃ Newcastle United ដ្បិត […]



