
(បរទេស)៖ យោងតាមរបាយការណ៍ពីគេហទំព័រ Le Parisien តាមរយៈ Caught Offside បានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool អាចមានលទ្ធភាពទិញយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe របស់ក្លឹប Paris Saint Germain មកកាន់កីឡដ្ឋាន Anfield ដរាបណាក្លឹបហង្សក្រហម អាចលក់ចេញខ្សែប្រយុទ្ធអេស្ស៊ីប Mohamed Salah បានជាមុនសិន។ ដោយឡែកប៉ុន្មាន រដូវកាលចុងក្រោយនេះ Mbappe មានពាក្យចចាមអារាមចែកផ្លូវជាមួយ PSG ប៉ុន្តែក្លឹបយក្សបារាំង មិនបណ្តោយឲ្យ Mbappe ផ្លាស់ប្តូរក្លឹបដោយងាយៗនោះទេ។
រំលឹកដែរថា កីឡាករបារាំងរូបនេះ បានធ្វើការត្រលប់មកក្រុមបារាំងវិញនៅនាទីចុងក្រោយក្នុងឆ្នាំ ២០២២ ដើម្បីបដិសេធការផ្លាស់ប្តូរទៅកាន់ក្រុមអធិរាជស Real Madrid លេងនៅលីគ La Liga របស់ប្រទេសអេស្ប៉ាញ ហើយបានបញ្ចប់ ដោយការចុះកិច្ចសន្យាបន្តកុងត្រាថ្មីជាមួយ PSG ។ ទោះជាយ៉ាងណាក៏ដោយ Salah បច្ចុប្បន្ន គឺជាអ្នករារាំងនៃការផ្លាស់ប្តូរមួយនេះ៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



