Close
Sponsor ads Featured-Image
បាត់មុខមួយរយៈ! Conor McGregor ប្រកាសឡើងសង្វៀនវិញ ខណៈថ្ងៃប្រកួតត្រូវបានកំណត់
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ បុរសជើងខ្លាំង UFC វាយក្នុងទ្រុង Conor McGregor បានប្រកាសពីការឡើងសង្វៀនវិញ ដោយនឹងប៉ះគូប្រជែង Michael Chandler នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ អតីតម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោក UFC featherweight និង lightweight វ័យ ៣៥ឆ្នាំរូបនេះ ពុំបានឡើងប្រកួតលើសង្វៀនជាយូរមកហើយ ចាប់តាំងពីទទួលរងរបួសបាក់កជើង ក្រោមស្នាដៃអ្នកប្រដាល់ Dustin Poirier នាអំឡុងខែកក្កដា ឆ្នាំ២០២១ មកម្លេស។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

រំលឹកដែរថា អ្នកប្រដាល់ UFC សញ្ជាតិអៀរឡង់រូបនេះ បានបរាជ័យ ៣ លើកជាប់ៗគ្នា  ក្នុងចំណោម ៤ ប្រកួតចុងក្រោយ មុនពេលបាត់វត្តមានពីសង្វៀនជាង៣ឆ្នាំ ដោយសារតែរឿងអាស្រូវជាច្រើនបានកើតឡើង។ នៅក្នុងនៅក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា «នេះជាការវិលត្រឡប់មកវិញដ៏អស្ចារ្យបំផុតជាងពេលណាៗទាំងអស់!» ចំពេលស្ថាប័ន UFC ពុំទាន់មានមតិអ្វីអំពីការប្រកាសរបស់ McGregor នេះនៅឡើយ។

ទន្ទឹមនឹងនេះ ដៃគូរបស់ McGregor គឺកីឡាករប្រដាល់ Chandler ក៏ទើបតែចាញ់ Poirier ផងដែរ ត្រឹមទឹកទី៣ប៉ុណ្ណោះ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង New York សហរដ្ឋអាមេរិក៕

Conor McGregor warned he could be "killed" by UFC star Michael Chandler in next fight - Mirror Online

ប្រភព៖ BBC

អត្ថបទទាក់ទង