
ក្រុមអធិរាជស Real Madrid កំពុងសម្លឹងរកឃើញជ័យជំនះសម្រាប់ការប្រកួតពានរង្វាន់ La Liga នៅពេលដែលពួកគេបើកទ្វារកីឡដ្ឋានទទួល ក្រុម Mallorca នៅដើម ចាប់ផ្តើមឆ្នាំ២០២៤ នេះ សម្រាប់ការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu នាវេលាម៉ោង១ និង ១៥នាទី ឈានចូល ថ្ងៃព្រហស្បត្ត៏នេះ។បច្ចុប្បន្ន Real Madrid កំពុងឈរនៅកំពូលតារាងក្រោយ៦ប្រកួតឈ្នះ៥ស្មើ១ ខណៈ ខណៈ Mallorca ៦ប្រកួតចុងក្រោយ ឈ្នះ២ស្មើ៣និងចាញ់ឈរនៅលេខរៀងទី១៤ ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៧ដងក្នុងផ្ទះគឺ Real Madrid តែងផ្តួល Mallorca នៅគ្រប់ក្របខណ្ឌប្រកួត ក្នុងនោះ៥ប្រកួតចុងក្រោយគឺReal Madrid រកបានមិនតិចជាង២គ្រាប់ទេ។ Real Madrid មិនទាន់ស្គាល់ចាញ់ទេនៅ១២ប្រកួតចុងក្រោយនៃLa Liga ។
២.ពត៌មានក្រុមReal Madrid (ម្ចាស់ផ្ទះ)
Eder Militao បានជួបបញ្ហារបួស ហើយអាចនឹងអវត្តមានរយៈពេល 3 ខែទៀតដោយសារតែបញ្ហា ACL របស់គាត់។ Nacho Fernandez បន្តអវត្តមានដោយសារការព្យួរពេលប្រកួតទល់និង Alaves។Aurelien Tchouameni, Vini Jnr, Eduardo Camavinga និង Arda Guler ទាំងអស់បានត្រលប់មកហ្វឹកហាត់វិញហើយ និងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងក្រុម។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLunin; Carvajal, Rudiger, Tchouameni, Garcia; Kroos, Valverde, Modric, Bellingham; Diaz, Rodrygo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-១-២
៣.ពត៌មានក្រុមMallorca(ភ្ញៀវ)
កីឡាករ Jaume Costa ត្រូវបានព្យួរ ដូច្នេះ Toni Lato គួរចូលមកជំនួសគាត់។ Abdon Prats អាចចាប់ផ្តើមបន្ទាប់ពីសម្រាក។ Cyle Larin អាចនឹងបង្ហាញខ្លួនចេញពីកៅអីបម្រុង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRajkovic; Gonzalez, Nastasic, Raillo; Maffeo, S. Costa, Mascarell, Lato; Sanchez, Rodriguez; Larin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៥-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid ៣ : 0 Mallorca
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.Utd កំពុងរង់ចាំចម្លើយពីកីឡាករឆ្នើមរូបនេះជាមួយការផ្តល់តម្លៃសមរម្យបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក Eddie Howe កំពុងបន្តចរចាជាមួយក្លឹបដែលជាអាណាព្យាបាលគឺ […]



