Close
Featured-Image
Sancho កំពុងពិចារណាផ្ទេរទៅកាន់ក្លឹបមួយនេះ​(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករ Jadon Sancho របស់ក្រុម Manchester United កំពុងពិចារណាត្រលប់ទៅកាន់ក្លឹបចាស់គឺ Borussia Dortmund នៅលីកកំពូលអាឡឺម៉ង់​ក្នុងលក្ខខណ្ឌខ្ចី​ជើងក្នុងខែមករា២០២៤នេះ។ គួររំលឹកថាមូលដែលដែលខ្សែបម្រើស្លាប Sancho បានបដិសេធមិន សុំទោសលោក Erik ten Hag លើការរិះគន់ថា កីឡាករ​អន្តរជាតិអង់គ្លេសរូបនេះមុនពេលបរាជ័យក្នុងខែកញ្ញាជាមួយកាំភ្លើងធំ Arsenal នោះគឺទាក់ទងទៅនឹង​ការហ្វឹកហាត់មិនដល់កម្រិតដែលរូបលោកចង់បាន។ផ្ទុយទៅវិញអតីតយុវជនថ្នាលក្លឹប Watford ​វ័យ​២៣​ឆ្នាំ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ និងបដិសេធនូវការ​ទទួល​ទោសនិងសុំទោសគ្រូបង្វឹកហូឡង់រូបនេះទោះបីជាមានការជួយជ្រោមជ្រែងពីមិត្តរួមក្រុមទាំងមូលយ៉ាងណាក៏ដោយ។ចាប់តាំងពីពេលនោះមកគាត់បានហ្វឹកហាត់នៅឆ្ងាយពីក្រុមឈុតធំ និង ជម្រើសដំបូងដោយមិនមានទីបញ្ចប់ ដែលការហ្វឹកហាត់នោះគឺធ្វើឡើងតែឯកឯងថែមទៀតផង។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jadon Sancho is free! Man Utd outcast close to joining Borussia Dortmund on loan following Erik ten Hag-imposed Old Trafford exile | Goal.com Cameroon

RB Leipzig interested in Jadon Sancho - Get German Football News

Could Jadon Sancho be reintegrated at Man Utd? Manager Erik ten Hag gives unwavering response to questions over handling of outcast winger | Goal.com

គួររំលឹកថា Man.United បានទិញ Sancho ពី Dortmund ក្នុងតម្លៃ ៧៣លានផោនក្នុងខែកក្កដា ឆ្នាំ២០២១។យ៉ាងណាមិញការចរចារបានកំពុងកើត​មានឡើងរវាងក្លឹប​នៅលីកកំពូល Bundesliga ដើម្បីផ្ទេរយករូបគេត្រលប់ទៅអាឡឺម៉ង់វិញសម្រាប់រយៈពេលដែល​នៅសល់នៃរដូវកាលនេះ។សម្រាប់កីឡាករផ្ទាល់ក៏បើកឪកាស​សម្រាប់​ការផ្លាស់ដើម្បីទទួលបានពេលវេលាចូលលេង គោលបំណងសម្លឹងមើលឪកាសទៅលេងនៅព្រឹត្តការណ៏ Euro ២០២៤សម្រាប់ក្រុមតោកំណាចអង់គ្លេស។
ប្រភព:BBC
វីដេអូ:

អត្ថបទទាក់ទង