Close
Featured-Image
Prediction: Liverpool មានកំនត់ត្រាល្អណាស់ពេលជួប Newcastle នៅក្របខណ្ឌ Premier League
ទំហំអក្សរ
តូច
ធំ

ការប្រកួតប្រជែងនៅភាគខាងជើងចំថ្ងៃចូលឆ្នាំថ្មី២០២៤របស់ Premier League សម្រាប់ឆ្នាំ ២០២៤ ខណៈម្ចាស់ផ្ទះហង្សក្រហម Liverpoolត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលភ្ញៀវភ្ញៀវសារិកាព្រៃ Newcastle United សម្រាប់ការប្រកួតនៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃអង្គារទី ២ មករា​ ២០២៤ ខាងមុខនេះ។
Liverpool បានទទួលជោគជ័យលើក្រុម Burnley ខណៈសារិកាព្រៃ newcastle បានធ្លាក់ទម្រង់លេងហើយចាញ់ Nottingham Forest ដោយលទ្ធផល ៣ទល់និង១ សម្រាប់ការប្រកួតលើទឹកដីខ្លួន​ឯងសម្រាប់ការប្រកួតចុងក្រោយបង្អស់នោះ។ ៦ប្រកួតចុងក្រោយរបស់ Liverpool ឈ្នះ៤ស្មើ២បច្ចុប្បន្នឈរនៅលេខរៀងទី ១ ខណៈ Newcastle Utd ឈ្នះ២ចាញ់៤ ឈរនៅលេខរៀងទី៩ក្នុងតារាង EPL។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool vs Newcastle United Prediction and Betting Tips | 1st January 2024
១.ប្រវត្តិជួបគ្នា
Liverpool មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត​១៤​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ទល់​នឹង Newcastle United ក្នុង​ក្រប​ខ័ណ្ឌ Premier League ដោយ​ការ​បរាជ័យ​​របស់​ពួក​គេ​ចុងក្រោយបង្អស់គឺ ២-0 ក្នុង​ខែ​ធ្នូ ឆ្នាំ២០១៥។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Liverpool នឹងមិនមានវត្តមានកីឡាករតិចជាង៦បនាក់សម្រាប់ការទទួលភ្ញៀវ Newcastle។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Gomez; Szoboszlai, Endo, Gravenberch; Salah, Gakpo, Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Newcastle United - Newcastle United 1 Liverpool 2
៣.ពត៌មានក្រុមNewcastle(ភ្ញៀវ)

ក្រុមភ្ញៀវអាចនិងមិនមានវត្តមានកីឡាករ៩រូបក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDubravka; Trippier, Schar, Botman, Burn; Joelinton, Guimaraes, Miley; Almiron, Isak, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៣:១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទទាក់ទង