

គ្រាប់បាល់បញ្ចូលទីក្នុងតង់ទីពីររបស់ខ្សែបម្រើអន្តរជាតិបារាំង Adrien Rabiot បានជួយឲ្យក្រុម Juventus ទទួលជ័យជម្នះ ១ទល់និង0 ក្នុងផ្ទះទល់នឹងភ្ញៀវ Roma កាលពីថ្ងៃសៅរ៍ ខណៈដែលពួកគេបានរំកិលទៅកៀកពីរពិន្ទុពីក្រុមកំពូលតារាង Serie A គឺ Inter Milanគិតត្រឹមសប្តាហ៏ទី ១៨នេះ។ គួរបញ្ជាក់ថាគ្រាប់បាល់ជ័យជំនះនោះគឺ Rabiot មានឪកាសបញ្ចប់ទីដ៏ល្អចេញពីការបញ្ជូនរបស់មិត្តរួមក្រុម Dusan Vlahovic នៅក្នុងប្រអប់។

Juventus បានបញ្ចប់ឆ្នាំ២០២៣ដោយឈរនៅលេខរៀងទី២មាន ៤៣ ពិន្ទុពីការប្រកួតសរុប ១៨លើក ដោយតាមពីក្រោយក្រុម Inter Milan ដែលប្រកួតបានត្រឹមស្មើ Genoa ១ទល់និង១កាលពីថ្ងៃសុក្រ ខណៈដែលក្រុម Roma របស់លោក Jose Mourinho ក្រោយបរាជ័យ បន្តឈរនៅលេខរៀងទី៧។រីឯ ក្រុមចំណាត់ថ្នាក់លេខ3 AC Milan បានយកឈ្នះក្រុម Sassuolo 1-0 កាលពីព្រឹកថ្ងៃអាទិត្យនេះផងដែរ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ លោក Enzo Maresca ដែលជាគ្រូបង្គោលក្លឹបតោខៀវ Chelsea បានដាក់គោលដៅផ្ទេរចរចាទិញខ្សែប្រយុទ្ធស្លាបដ៏មានទេពកោសល្យគឺ Alejandro Garnacho របស់បិសាចក្រហម Manchester United សម្រាប់រដូវកាលថ្មី Premier League ២០២៥/២៦ ដើម្បីមកពង្រឹងតំបន់ស្លាប ក្រោយ Sancho ត្រឡប់មក Old Trafford វិញ ខណៈក្លឹបនៅ Napoli កំពុងតែចាប់អារម្មណ៍៕អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



