

អ្នកចាំទី Hugo Lloris បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្រុម Los Angeles FC នៅលីកកំពូលសហរដ្ឋអាមេរិក Major League Soccer ដោយ គ្មានតម្លៃផ្ទែរ ។អ្នកចាំទីជើងចាស់និងជាកាពីតែនក្រុមសញ្ជាតិបារាំងវ័យ ៣៧ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៤ ជាមួយនឹងជម្រើសបន្តកុងត្រាថ្មី២ឆ្នាំបន្ថែមទៀត ។Lloris បានបង្ហាញខ្លួនសរុបចំនួន ៤៤៧ ដងក្នុងរយៈពេល ១១ ឆ្នាំ និង និងជាប់ជា កីឡាករដែល បង្ហាញខ្លួនចូលលេងអោយក្រុមច្រើនជាងគេទី៧ក្នុងប្រវត្តិសាស្រ្តក្លឹប។

Lloris រួមចំណែកជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ឆ្នាំ ២០១៩ និងជើងឯករង World Cup ២០២២ក្រោយមិនអាចសង្គ្រោះបាល់កាត់សេចក្តីទល់និងក្រុមពពកសអាហ្សង់ទីនបាន។ ទោះយ៉ាងណា Tottenham បរាជ័យ ចាញ់ Newcastle ៦ទល់និង១កាលពីខែ មេសា បន្ទាប់ពីធ្លាក់ចេញពីជម្រើសដំបូងទៅកាន់អ្នកចាំទី២រូប គឺGuglielmo Vicario និង Fraser Forster នៅរដូវកាលនេះ។ Lloris នឹងមានវត្តមាននៅទីលាននៅពេលបញ្ចប់តង់ទី១ នៃការប្រកួត Premier League នៅថ្ងៃអាទិត្យជាមួយ Bournemouth នៅកីឡដ្ឋាន London Stadium ដើម្បីនិយាយលាអ្នកគាំទ្រ និងថ្នាក់ដឹកនាំ ក្លឹប។
ប្រភព:BBC

កីឡាករ Joao Pedro នឹងត្រូវចូលរួមជាមួយក្រុមតោខៀវ Chelsea នៅព្រឹត្តការណ៍FIFA Club World Cup បន្ទាប់ពីពួកគេបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ៥០ លានផោន ជាមួយក្លឹបគូប្រជែង Brighton កាលពីថ្ងៃអាទិត្យថ្មីៗនេះ។ខ្សែប្រយុទ្ធប្រេស៊ីលនឹងធ្វើដំណើរនៅថ្ងៃអង្គារនេះ មុនពេលពិនិត្យសុខភាព និងចុះកិច្ចសន្យារយៈពេលវែង ខណៈអតីតយុវជនក្លឹប Fluminense សញ្ជាតិប្រេស៊ីលត្រូវបានក្លឹប Chelsea យកឈ្នះលើគូប្រជែង Newcastle United ដើម្បីនាំយកកីឡាករអន្តរជាតិប្រេស៊ីលរូបនេះមករួមក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបំបាក់ Flamengo ៤-២ ! Bayern ឡើងទៅជួប PSG វគ្គ៨ក្រុម Club World Cup (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែប្រយុទ្ធក្រុម Watford និង Brighton មានវ័យ ២៣ឆ្នាំនិងត្រូវធ្វើដំណើរទៅពិនិត្យសុខភាពនៅថ្ងៃអង្គារនេះ និងចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ (សុពលភាពរហូតដល់ឆ្នាំ២០៣២)នៅកីឡដ្ឋានStamford Bridge និងត្រូវចូលរួមជាមួយក្លឹបលោក Enzo […]



