

ក្រោយជួបកំនត់ត្រាដ៏អាក្រក់បំផុតរយៈពេល៩៣ឆ្នាំរបស់ពួកគេមុនបុណ្យណូអែលក្រុមបិសាចក្រហម Man. United បានត្រៀមបើកទ្វារកីឡដ្ឋាន Old Trafford វេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃពុធនេះសម្រាប់ការប្រកួតក្របខណ្ឌ Premier League ថ្ងៃBoxing Day ជាមួយនឹងក្រុមភ្ញៀវ Aston Villa ដែលកំពុងឡើងកូដខ្លាំង និងជាបេក្ខភាពប្រជែងយកពានជើងឯក។គួរកត់សម្គាល់ថាកាប្រកួតចុងក្រោយបង្អស់នោះគឺពួកគេបានបរាជ័យដោយលទ្ធផល ២ទល់និង០ ក្រោមថ្វីជើងWest Ham United កាលពីចុងសប្តាហ៍កន្លងទៅខណៈAston Villa បានត្រឺមប្រកួតស្មើជាមួយក្រុមបាតតារាង Sheffield United ១ទល់និង១ទៅវិញ។សម្រាប់ Man.Utd ៦ប្រកួតចុងក្រោយឈ្នះ២ចាញ់៣និងស្មើ១ឈរនៅលេខរៀងទី ៨ ខណៈAston Villa ឈរនៅលេខរៀងទី ៣ក្រោយឈ្នះ៤ស្មើ២និងមានគម្លាត១ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង។
១.ប្រវត្តិជួបគ្នា

ជួបគ្នា៤ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតចុងក្រោយគឺMan.Utd ឈ្នះ២ស្មើ១និងចាញ់១។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Diogo Dalot ត្រឡប់មកពីបម្រាមវិញ ហើយគួរតែជំនួស Aaron Wan-Bissaka នៅខ្សែការពារស្តាំ។ដោយសារ Harry Maguire និង Victor Lindelof អវត្តមាន ដូច្នេះ Raphael Varane អាចបន្តលេងចាប់ដៃគូជាមួយ Jonny Evans នៅតំបន់ការពារ។ Christian Eriksen និង Marcus Rashford ទាំងពីរគួរតែចូលមកក្នុងជម្រើស១១នាក់ដំបូងនៅទីនេះ ក្រោយអវត្តមានមួយរយៈ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Evans, Varane, Reguilon; McTominay, Eriksen; Antony, Fernandes, Garnacho; Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមAston Villa(ភ្ញៀវ)
Boubacar Kamara នៅតែជាប់ពិន័យព្យួរបន្ទាប់ពីកាតក្រហមរបស់គេទល់នឹង Brentford ខណៈ Emiliano Buendia, Tyrone Mings, Bertrand Traore, Robin Olsen និង Youri Tielemans របួស។Pau Torres មិនទាន់អាចចូលលេងបានខណៈ Clement Lenglet អាចចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Lenglet, Moreno; Zaniolo, McGinn, Luiz, Ramsey; Diaby, Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.Utd ២:១ Aston Villa
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


