

វាជាជំនួបនៅកីឡដ្ឋាន Turf Moor ខណៈដែលម្ចាស់ផ្ទះបានបើក Burnley ស្វាគមន៍ក្រុមហង្សក្រហម Liverpool សម្រាប់ការប្រកួតនៅក្របខណ្ឌ EPL នៅវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាតឈានចូលថ្ងៃពុធ។ ទោះយ៉ាងណាក្រុមលោក Vincent Kompany ទើបតែបានយកឈ្នះលើក្រុម Fulham ២-០ កាលពីចុងសប្តាហ៍មុន ខណៈ Liverpool បានប្រកួតប្រជែងគ្នានៅលើកំពូលតារាងដោយបានទទួលលទ្ធផលត្រឹមស្មើ Arsenal ១ទល់និង១។៦ប្រកួតចុងក្រោយរបស់ Burnley គឺចាញ់៣ឈ្នះ២និងស្មើ១ ឈរនៅលេខរៀងទី១៩បន្ទាប់ពីបាតតារាង ខណៈ Liverpool បន្តឈរនៅលេខរៀង
ទី២ ក្រោយឈ្នះ៣ស្មើ៣និងមានគម្លាតត្រឹមតែ១ពិន្ទុប៉ុណ្ណោះពីក្រុមកំពូលតារាង Arsenal ។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងនៅក្នុងផ្ទះគឺ Burnley មិនដែលឈ្នះនិងស្មើ liverpool ទេ។
២.ពត៌មានក្រុមBurnley(ម្ចាស់ផ្ទះ)
Luca Koleosho គឺជាអវត្តមានតែមួយគត់របស់ Burnley នៅទីនេះដោយមាន Jack Cork, Johann Gudmundsson និង Aaron Ramseyបានឆ្លងកាត់ការធ្វើមតេស្តកាយសម្បទាជាមុនសិន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Trafford; Vitinho, O’Shea, Beyer, Taylor; Tresor, Berge, Brownhill, Odobert; Foster, Amdouni
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៤-២
៣.ពត៌មានក្រុមLiverpool(ភ្ញៀវ)
Luis Diaz មិនប្រាកដថាបានចូលលេងខណៈ Liverpool បានបាត់បង់ខ្សែការពារ Kostas Tsimikas ដោយសាររបួស ១ទល់និង១ ជាមួយ Arsenal បន្ទាប់ពីរងរបួសបាក់ឆ្អឹងជំនី។ដូច្នេះ Tsimikas និងចូលរួមជាមួយ Thiago, Stefan Bajcetic, Alexis Mac Allister, Diogo Jota, Andrew Robertson និង Joel Matip នៅក្រៅទីលាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Quansah, Van Dijk, Gomez; Szoboszlai, Endo, Gravenberch; Salah, Gakpo, Nunez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Burnley 0 :២ Liverpool
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


