
គុនខ្មែរ៖ អ្នកប្រដាល់គុនខ្មែរបានអះអាងថាខ្លួនសមត្ថភាពរបស់ខ្លួននៅមានកម្រិត ក្រោយអ្នកសារព័ត៌មានសាកសួរអំពីចំណាប់អារម្មណ៍ចង់ជួប និងសងសឹកជាមួយនឹងអ្នកប្រដាល់ជនជាតិថៃ Rodtag (រថថាំង) ។ សុខធី ហៅកាកា បានសារភាពថា៖ «សមត្ថភាពខ្លួនឯងមិនទាន់ដល់កម្រិត Rodtang ទេ ប៉ុន្តែបើគេដាក់ឲ្យសងសឹកនៅតែអាចវៃបាន គ្រាន់តែពិបាកតម្លៃខ្លួនបន្តិច ព្រោះ Rodtang គេប្រកួតនៅ One តម្លៃខ្លួនថ្លៃ ប៉ុន្តែបើនិយាយរឿង សុខ ធី ថាអត់ខ្លាចទេ វ៉ៃបាន»៕
[វីដេអូ 25 Sports]

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

