Close
Sponsor ads Featured-Image
ស្ងាត់ៗ! Man Utd ចង់ចែចូវអតីតខ្សែបម្រើស្លាប Real Madrid ម្នាក់មកជំនួស Antony
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ តាមរបាយការណ៍ថ្មីៗ បានបង្ហាញថា ក្លឹបបិសាចក្រហម Manchester United កំពុងសម្លឹងមើលចង់បានអតីតកីឡាករឆ្នើមវ័យក្មេងរបស់ Real Madrid កីឡាករ Takefusa Kubo ដើម្បីយកមកជំនួសតំបន់ប្រយុទ្ធស្លាបរបស់ Antony ក្រោយមានមតិរិះគន់ខ្លាំងពីអ្នកគាំទ្រ។ យ៉ាងណាមិញ Antony មានវ័យ ២៣ ឆ្នាំបានចូលរួមជាមួយក្រុមលោក Erik ten Hag នៅ Old Trafford នៅរដូវក្តៅក្នុងឆ្នាំ ២០២២ លើតម្លៃផ្ទេរ ៨៥.៥លានផោន ខណៈស៊ុតបញ្ចូលទីបានត្រឹម  ៨គ្រាប់ និង Assist ៣ដងប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៦២លើកឲ្យ Man Utd។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ដោយឡែក Real Sociedad បានចុះហត្ថលេខាលើ Kubo ក្នុងតម្លៃ ៥.៥លានផោន ខណៈ Kubo រកគ្រាប់បាល់បាន ១៥គ្រាប់ និង Assist ១៣ដង ក្នុង ៦៧ប្រកួតចុងក្រោយ។ មិនតែប៉ុណ្ណោះ ក្លឹបនៅអ៊ីតាលី Napoli បានផ្តល់ជូនសំណើ ២៦លានផោន ប៉ុន្តែ Real Sociedad បានបដិសេធការដេញថ្លៃនេះ ហើយត្រូវបានគេជឿថា តម្លៃបច្ចុប្បន្នប្រមាណ ៤៣លានផោន៕

ប្រភព៖ THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]

ចុចអានបន្ត
អត្ថបទទាក់ទង