

បន្ទាប់ពីការប្រកាសសាលក្រមតុលាការយុត្តិធម៌ទ្វីបអ៊ឺរ៉ុបក្នុងការយល់ព្រមលើការអោយបង្កើតព្រឹត្តការណ៏ប្រកួតបាល់ទាត់ European Super Leagueរួចមក គឺមានសហព័ន្ធបាល់ទាត់មួយចំនួនក្នុងចំណោមលីកកំពូលទាំង៥របស់អឺរ៉ុបបានបញ្ចេញប្រតិកម្មផ្សេងៗគ្នាជុំវិញករណីនេះ ។គួរំលឹកថាក្លឹបយក្សអេស្បាញទាំងពីរគឺ Real Madrid និង Barcelona ដែលជាក្លឹបតែពីរប៉ុណ្ណោះដែលបានគាំទ្រយ៉ាងមុត មាំលើគម្រោងនេះ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរបស់តុលាការយុត្តិធម៌អឺរ៉ុប ដែលផ្ទូយពីក្លឹបធំៗនៅអឺរ៉ុបដូចជាបិសាចក្រហម Man. United, Bayern Munich និង Atletico Madrid ព្រមទាំង PSG ជាក្រុមដែលបានចេញមុខប្រឆាំងសម្រាប់ការត្រៀមរៀបចំបង្កើតព្រឹត្តការណ៏ប្រកួត បាល់ទាត់ដ៏ធំ មួយទៀតនៅ តំបន់ អឺរ៉ុបនេះ។

មួយវិញទៀតមិនត្រឹមតែមានក្លឹបធំ៣ខាងលើបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការប្រឆាំងនឹង European Super League ប៉ុណ្ណោះទេ ក្របខណ្ឌ ដ៏ធំនិងល្បីល្បាញរបស់ពិភពលោកគឺលីកកំពូល Premier League របស់ចក្រភពអង់គ្លេសបានក្លាយជាស្ថាប័ន្តធំទីពីរបាន បង្ហាញពីការប្រឆាំង ចំពោះគម្រោងថ្មីនេះបន្ទាប់ពីលីកកំពូលអេស្បាញ La Liga ។
ប្រភព:Besoccer

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



