
(អង់គ្លេស)៖ ផ្ទុះការវែកញែកចម្រូងចម្រាសខ្លាំង!! ជុំវិញការប៉ះទង្គិចគ្នារវាងកីឡាករក្រុមបិសាចក្រហម Manchester United ជាមួយនឹងក្រុមហង្សក្រហម Liverpool លើករណីខ្សែការពារស្តាំ Diogo Dalot ដែលត្រូវបានអាជ្ញាកណ្តាលលោក Michael Oliver ផ្តល់កាតក្រហមបណ្តេញចេញពីទីលានប្រកួត ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ សូម្បីតែអ្នកគាំទ្រ Man Utd ផ្ទាល់ក៏ហួសចិត្តមិនស្ទើរផងដែរ ហើយពួកគេបាននិយាយពាក្យបែបចំអកទៅកាន់អាជ្ញាកណ្តាលកាត់សេចក្តីថា «វាដូចជារឿងកំប្លែងដល់ហើយ បើយើងប្រៀបធៀបទៅនឹងកំហុសរបស់ខ្សែប្រយុទ្ធ Liverpool កីឡាករ Darwin Nunez ដែលមើលទៅគឺសមនឹងទទួលបានការពិន័យកាតក្រហមជាង មិនមែនបានត្រឹមតែកាតលឿង ១ ប៉ុណ្ណឹងនោះទេ»៕
សូមទស្សនានូវវីដេអូខាងក្រោម៖
I’ve watched this so many times. I still don’t understand why Diogo Dalot was sent off but Nunez only got a yellow. Michael Oliver is a disgrace. #LiverpoolVSManUnited pic.twitter.com/5V0dAOX3Zz
— United Football (@footballxtra90) December 17, 2023
ប្រភព៖ THE SUN

(បារាំង)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិអ៊ុយក្រែន Ilya Zabarnyi ត្រូវបានក្លឹបយក្សបារាំង Paris Saint-Germain ចុះហត្ថលេខាជាផ្លូវការ ដោយរូបគេផ្ទេរពីក្លឹប Bournemouth ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៦៦លានអឺរ៉ូ ដែលមានកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ ២០៣០ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ Fabrizio Romano

