Close
Featured-Image
មិនសមអត់គ្រាប់បាល់សោះ!គ្រូ Liverpool ថាក្រុមលេងល្អជាងពេលលត់ Man.Utd ៧ :0 (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ដោយអារម្មណ៏ខកចិត្តថារូបលោកនៅតែមិន អាចភ្លេច ព្រឹត្តការណ៏ប្រកួត​ដ៏លេចធ្លោពេល​ដែល​ក្រុមរបស់លោកបានលត់ភ្ញៀវ Man. Utdដោយលទ្ធផល ៧ទល់និង០ កាលពីរដូវកាលមុនបាននោះទេ។ ទោះយ៉ាងណាការប្រកួតនៅថ្ងៃអាទិត្​យសប្តាហ៏នេះក្រុមក៏មានឪកាសច្រើនជាងការប្រកួតលើកមុន ប៉ុន្តែបែជាមិនអាចរកបានគ្រាប់បាល់ បញ្ចូល ទីដោយបញ្ចប់ដោយលទ្ធផលស្មើគ្នាទៅវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool vs Man Utd - How can a 0-0 be more dominant than a 7-0? Premier League hits and misses | Football News | Sky Sports

16 Conclusions on Liverpool 0-0 Manchester United: Nunez, Varane, Neville, Onana, Dalot's red

គួរកត់សម្គាល់ថាការប្រកួតសប្តាហ៏ទី១៧នៅកីឡដ្ឋាន Anfield កាលពីយប់មិញក្រុមម្ចាស់ផ្ទះមានឪកាសគ្រប់គ្របបាល់ រហូតដល់ទៅ ៦៩ភាគរយ និងស៊ុតព្រមទាំងតែត​ចេញបានរហូតដល់ទៅ៣៤គ្រាប់ ប៉ុន្តែនៅតែមិនអាចរកបានគ្រាប់បាល់។ ផ្ទុយទៅវិញជួបគ្នានៅរដូវកាលចាស់ ក្នុងទឹកដីLiverpoolដូចគ្នា កាលពីខែមិនា កន្លងទៅ ពួកគេ​មានឪកាសគ្រប់គ្រងបាល់ តែ៦០ភាគរយ និង ស៊ុតចេញបានតែ១៦ដងប៉ុណ្ណោះ ប៉ុន្តែក្រុមមានឪកាសលត់ភ្ញៀវ Man.Utd មិនអោយតដៃរួចរហូតដល់ ទៅ ៧គ្រាប់ឯណោះ។ លទ្ធផលស្មើគ្នានេះបាននាំអោយ Liverpool ខកខាន ឪកាសឡើងទៅឈរនៅលេខ១ ខណៈ Arsenal ដែលបានផ្តួលភ្ញៀវ Brighton បានវិលមកទីកំពូលតារាង ជាមួយគម្លាតត្រឹមតែ១ពិន្ទុ ប៉ុណ្ណោះ។

ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ)
featured image

កីឡាករ​វ័យ​ក្មេង Chido Obi របស់ Man. United គ្រោង​នឹង​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​បន្ទាប់​ពី​ការ​មក​ដល់​របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi ​បាន​បង្ហាញ​ខ្លួន​៨​ដង​ក្នុង​គ្រប់​ការ​ប្រកួត​ឱ្យ​បិសាច​ក្រហម។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយគ្នានេះផងដែរ Obi ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​សម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរ​កម្សាន្ត​មុនបើក​រដូវ​កាល​របស់ Man Utd ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ West Ham និង Bournemouth កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណាលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង