Close
Ads: 88BOL
Featured-Image
Prediction : Man.Utd អាចជម្រះបញ្ជីចាស់ពេលទៅសួរសុខទុក្ខ Liverpool បានទេ?
ទំហំអក្សរ
តូច
ធំ

ជាមួយនិងការឈឺចាប់នៃការស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់កាលពីរដូវកាលមុន ក្រុមភ្ញៀវ Man. United និង​ធ្វើដំណើរមកកាន់ទឹកដី Anfield ដើម្បីត្រៀមជួបប្រឈម​ជាមួយក្រុមម្ចាស់ផ្ទះគឺហង្សក្រហម Liverpool នៅរាត្រីថ្ងៃអាទិត្យនេះវេលាម៉ោង ១១និង៣០នាទីយប់។គួរបញ្ជាក់ថាអ្នកគាំទ្រចំនួន ៥៧,០០០និងត្រៀមមានវត្តមានទស្សនា ការប្រកួតដ៏កក្រើករវាងគូទាំងពីរនៅក្របខណ្ឌ EPLនេះ។ សម្រាប់Liverpool ៦ប្រកួតចុងក្រោយឈ្នះ៤និងស្មើ២ ដោយឈរនៅលេខរៀងទី១ខណៈ Man.Utd ៦ប្រកួតធ្វើមិនបានល្អទេ ដោយ៦ប្រកួតចុងក្រោយឈរនៅលេខរៀងទី៧ក្រោយឈ្នះ៤និងចាញ់២។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool vs. Manchester United Premier League 2023-24 Preview & Team News  - The Liverpool Offside
១.ប្រវត្តិជួបគ្នា
ទោះមានប្រវត្តិឈ្នះច្រើនលើម្ចាស់ផ្ទះប៉ុន្តែគិតត្រឹម ៧ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​ផ្ទះ​ទល់​នឹង Man. United ក្នុង​ក្រប​ខ័ណ្ឌ Premier League គឺមិនដែលចាញ់ ហើយ​រក​បាន​គ្រាប់​បាល់​សរុប ១១ គ្រាប់​ក្នុង​ពីរ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ។មានន័យថា Liverpool រកបានមិនតិចជាង២គ្រាប់ទេពេលជួប Man.Utd
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Liverpool នៅតែមិនមានវត្តមានកីឡាករ Thiago Alcantara, Andy Robertson និង Diogo Jota ខណៈដែលខ្សែការពារ Joel Matip ត្រូវបានដកចេញពី​ក្រុមដោយសារតែរបួស។រីឯ Alexis Mac Allister នឹង​ខកខាន​មួយ​នេះ​ដោយ​មាន​បញ្ហា​ជង្គង់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Szoboszlai, Endo, Gravenberch; Salah, Nunez, Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Liverpool 7-0 Manchester United: Player ratings as Reds demolish rivals -  Football Today
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
Erik ten Hag អាច​នឹង​គ្មានវត្តមាន​កីឡាករ​ដល់​ទៅ ១៣ នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Anfield នៅ​ថ្ងៃ​អាទិត្យ។ ប្រធានក្រុម Bruno Fernandes ត្រូវបានពិន័យកាតលឿងទី ៥ នៃរដូវកាលកាលពីចុងសប្តាហ៍មុន ដូច្នេះនិងត្រូវអវត្តមាន។ ទាំង Harry Maguire និង Luke Shaw បានរងរបួសនៅក្នុងការបរាជ័យពាក់កណ្តាលសប្តាហ៍ជាមួយ Bayern Munich និងឆ្លងកាត់ការវាយតម្លៃនៅពែលនេះ។ ក្រុមភ្ញៀវបន្តអវត្តមានកីឡាករ Lisandro Martinez, Casemiro និង Tyrell Malacia ក្នុងជំនួបនេះខណៈ Victor Lindelof និង Marcus Rashford នៅតែជាមន្ទិលសង្ស័យ។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Evans, Varane, Shaw; McTominay, Amrabat, Mainoo; Antony, Hojlund, Rashford
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ២ : ១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ពេញសាច់ល្អណាស់! Real Madrid អវត្តមានតែកីឡាករឆ្នើមរូបនេះប៉ុណ្ណេាះ ក្នុងជំនួប​ប៉ះ Bayern យប់នេះ
featured image

(អេស៉្បាញ)៖ ម្ចាស់ជើងឯក UCL ១៤សម័យ Real Madrid នឹង​អវត្តមាន​កីឡាករ​ជម្រើស​ដំបូង​ David Alaba ​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ទល់​នឹងក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នៅ​រាត្រី​ថ្ងៃ​ពុធយប់នេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយ! PSG ធ្លាក់ចេញពី UCL ក្រោយ Dortmund ផ្តួលទាំង២ជើងវគ្គ៤ក្រុមចុងក្រោយ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជម្រាបដែរថា David Alaba បានអវត្តមានតាំងពីខែធ្នូឆ្នាំមុនមកម្លេស ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ ហើយកីឡាករជម្រើសជាតិអូទ្រីសនឹងមិនត្រលប់មកក្លឹបយក្សអេស្ប៉ាញវិញទេ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ គ្រូបង្វឹក Real Madrid លោក Carlos Ancelotti បាននិយាយយ៉ាងមានទំនុកចិត្តក្នុងការផ្តួលក្រុម Bayern នៅកីឡដ្ឋាន Santiago Bernabue នារាត្រីយប់នេះ ខណៈក្រុមលោក Thomas Tuchel ក៏មានទំនុកចិត្តមិនធម្មតានោះដែរ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 35 16 6 13 52 55 -3 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 36 11 10 15 49 57 -8 43
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol