Close
Featured-Image
អីយ៉ាស! អស់ពី Bayern ឥឡូវ Casemiro ត្រូវបានក្លឹបយក្សមួយផ្សេងទៀតតាមប្រមាញ់ចង់បាន
ទំហំអក្សរ
តូច
ធំ

(បារាំង)៖ ​ខ្សែបម្រើឆ្នើម Casemiro របស់បិសាចក្រហម Manchester United ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរនាខែមករា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្លឹបយក្សបារាំង Paris Saint-Germain គឺជាក្លឹបចុងក្រោយគេបង្អស់ ដែលកំពុងសម្លឹងមើលកីឡាករប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះមុនពេលទ្វារទីផ្សារដោះដូរបើកឡើងវិញ។ យោងតាម Sports Zone រាយការណ៍មកថា ភ្នាក់ងាររបស់អតីតខ្សែបម្រើការពារ Real Madrid រូបនេះកំពុងចរចារលើការផ្លាស់ប្តូរដ៏មានសក្តានុពលជាមួយ PSG ខណៈក្លឹបនៅអ៊ីតាលីដែលមិនបញ្ចេញឈ្មោះ ក៏កំពុងប្រជែងគ្នាដើម្បីចុះហត្ថលេខាលើរូបគាត់ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

PSG 'want Man Utd star Casemiro' and fans are happy to see him go as they propose ambitious swap transfer | The Sun

មិនតែប៉ុណ្ណោះ ក្លឹប ​Al-Hilal របស់អារ៉ាប៊ីសាអូឌីត បានផ្តល់ជូននូវកិច្ចសន្យាដែលមានតម្លៃប្រមាណជាង ១៥ លានផោន។ ទន្ទឹមនឹងនេះអ្នកគាំទ្ររបស់ Man United បានឆ្លើយតបទៅនឹងដេញថ្លៃរបស់ PSG ដោយស្នើឲ្យក្លឹបធ្វើកិច្ចព្រមព្រៀងដោះដូរដ៏សមរម្យមួយសម្រាប់ Casemiro ។

Casemiro has been 'devastating' for Man Utd but £70m man wasn't a 'smart signing' - Gary Neville | Goal.com UK

គួរជម្រាបផងដែរថា Casemiro បានផ្ទេរពីក្រុមអធិរាជស Real Madrid ក្នុងតម្លៃ ៧០លានផោន ក្នុងឆ្នាំ ២០២២។ ជាក់ស្តែងគាត់ធ្លាប់ឈ្នះជើងឯក UCL ៥សម័យ និងបានស៊ុតបញ្ចូលទី ៤គ្រាប់ ក្នុងការបង្ហាញខ្លួន 12 ដងនៅរដូវកាលនេះជាមួយ United ៕

Pesan Perpisahan Haru Duo Bintang Real Madrid Luka Modric & Toni Kroos Untuk Calon Pemain Manchester United Casemiro | Goal.com Indonesia

ប្រភព៖ THE SUN

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង