ខ្សែបម្រើ Mac Allister របស់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool និងមិនមានវត្តមានចូលរួមប្រកួតជាមួយក្រុមភ្ញៀវបិសាចក្រហម Man United ខណៈអ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp បានបញ្ជាក់ថា: ខ្សែបម្រើអន្តរជាតិអាហ្សង់ទីនបានជួបញ្ហារបួសពេលផ្តួលSheffield United កាលពីថ្ងៃពុធសប្តាហ៏មុន។គួរកត់សម្គាល់ថាសមាជិកជ័យលាភី World Cup ២០២២ បានរងការរបួសជង្គង់និងត្រូវបានក្រុមគ្រូពេទ្យធ្វើការរុំដោយបង់រុំរបួស មុនពេលគាត់ត្រូវបានប្តូរចេញ ដោយប្តូរចូល ជំនួសដោយមិត្តរួមក្រុម Curtis Jones នៅនាទី ៥៩។បន្ទាប់ពីអវត្តមានសម្រាប់ជ័យជម្នះកាលពីថ្ងៃសៅរ៍ទល់នឹង Crystal Palace ឥឡូវនេះ Mac Allister នឹងខកខានការប្រកួតពានរង្វាន់ Uefa Cup នៅថ្ងៃព្រហស្បត្ត៏នេះជាមួយ Union SG និងគូប្រជែង Man United នៅថ្ងៃអាទិត្យ។
បញ្ហានេះបានធ្វើអោយ Mac Allister ក្លាយជាសមាជិកថ្មីម្នាក់ទៀត បន្ទាប់ពីJoel Matip, Andrew Robertson, Stefan Bajcetic, Thiago Alcantara និង Diogo Jota ដែលនៅកំពុងព្យាបាលរបួសនៅឡើយ។មួយវិញទៀត Liverpool មានបញ្ហារបួសអ្នកចាំី Alisson Becker, Virgil van Dijk, Trent Alexander-Arnold និង Mohamed Salah សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ទល់នឹង Union SG បើទោះបី Liverpool មានកៅអីទៅវគ្គ ១៦ក្រុមទៅហើយក្តី។Liverpool បច្ចុប្បន្នឈរនៅកំពូលតារាង បន្ទាប់ពីរកបាន ៣៧ពិន្ទុពីការប្រកួតលីកចំនួន ១៦ដងនៅក្របខណ្ឌ EPL។
ប្រភព:sportsmole
វីដេអូ:
(បារាំង)៖ ក្លឹបយក្សបារាំង Paris Saint-Germain កំពុងមានផែនការទី២ រួចជាស្រេច ប្រសិន Kylian Mbappe នៅតែបន្តចង់ចាកចេញពីទឹកដីបារាំងនោះ។ ទន្ទឹមនឹងនេះ ក្រុមរបស់លោក Luis Enrique នឹងបង្កើនការតាមប្រមាញ់លើខ្សែបម្រើស្លាបរបស់ Khvicha Kvaratskhelia របស់ក្លឹបនៅអ៊ីតាលី Napoli ដែលមានតម្លៃខ្លួនផ្ទេរថ្លៃគួរសមប្រមាណ ១២០លានអឺរ៉ូ ឬស្មើនឹង ១០៣លានផោន។អត្ថបទកំពុងចាប់អារម្មណ៍៖ អីយ៉ា! PSG ត្រៀមលុយធំសម្បើម ១២០លានអឺរ៉ូ ដើម្បីទិញកីឡាករជំនួស Mbappe ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងការចាកចេញពី PSG ហើយផ្លាស់កាន់ក្រុមអធិរាជស Real Madrid នៅខែមិថុនាខាងមុខ។ ដោយឡែក គ្រូបង្វឹក PSG លោក Enrique បានកោតសរសើរដល់ Kvaratskhelia ហើយចាត់ទុកថាកីឡាករអន្តរជាតិ Georgia គឺជាកីឡាករដ៏ល្អបំផុតមួយរូបក្នុងយកមកពង្រឹងក្រុម មុនពេលយុទ្ធនាការថ្មីមកដល់។ […]