Close
Sponsor ads Featured-Image
Liverpool បន្តជួបវិបត្តិកីឡាករឆ្នើមម្នាក់ទៀតរបួសមុនជួប Man.Utd នៅថ្ងៃអាទិត្យ(មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Mac Allister របស់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool និងមិនមានវត្តមានចូលរួមប្រកួតជាមួយក្រុមភ្ញៀវបិសាចក្រហម Man United ខណៈអ្នកចាត់ការទូទៅ Liverpool លោក Jurgen Klopp បានបញ្ជាក់ថា: ខ្សែបម្រើអន្តរជាតិ​អាហ្សង់ទីនបានជួបញ្ហា​របួសពេលផ្តួលSheffield United កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៏មុន។គួរកត់សម្គាល់ថាសមាជិកជ័យលាភី​ World Cup ២០២២ បាន​រង​ការរបួស​ជង្គង់​និងត្រូវបានក្រុម​គ្រូពេទ្យធ្វើការរុំដោយ​បង់​រុំ​របួស មុន​ពេល​គាត់​ត្រូវ​បានប្តូរ​ចេញ ដោយប្តូរចូល ជំនួសដោយមិត្តរួមក្រុម Curtis Jones នៅ​នាទី ៥៩។បន្ទាប់ពីអវត្តមានសម្រាប់ជ័យជម្នះកាលពីថ្ងៃសៅរ៍ទល់នឹង Crystal Palace ឥឡូវនេះ Mac Allister នឹងខកខានការប្រកួតពានរង្វាន់ Uefa Cup នៅថ្ងៃព្រហស្បត្ត៏នេះជាមួយ Union SG និងគូប្រជែង Man United នៅថ្ងៃអាទិត្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jurgen Klopp confirms Alexis Mac Allister will miss Liverpool's clash against Manchester United | talkSPORT

ads

បញ្ហានេះបានធ្វើអោយ Mac Allister ក្លាយជាសមាជិកថ្មីម្នាក់ទៀត បន្ទាប់ពីJoel Matip, Andrew Robertson, Stefan Bajcetic, Thiago Alcantara និង Diogo Jota ដែលនៅកំពុងព្យាបាលរបួសនៅឡើយ។មួយវិញទៀត Liverpool មានបញ្ហារបួសអ្នកចាំី Alisson Becker, Virgil van Dijk, Trent Alexander-Arnold និង Mohamed Salah សម្រាប់ការប្រកួតនៅថ្ងៃព្រហស្បតិ៍ទល់នឹង Union SG បើទោះបី Liverpool មានកៅអីទៅវគ្គ ១៦ក្រុមទៅហើយក្តី។Liverpool បច្ចុប្បន្នឈរនៅកំពូលតារាង បន្ទាប់ពីរកបាន ៣៧ពិន្ទុពីការប្រកួតលីកចំនួន ១៦ដងនៅក្របខណ្ឌ EPL។

ប្រភព:sportsmole

វីដេអូ:

អត្ថបទទាក់ទង