Close
Ads: 88BOL
Featured-Image
Prediction: Man.Utd អាចផ្តួល Bayern Munich ដើម្បីឆ្លងទៅវគ្គ ១៦ក្រុមបន្តទៀតបានដែរទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Man.Utd នៅមានពេលត្រឹមតែ៩០នាទីទៀតប៉ុណ្ណោះដើម្បីដឹងច្បាស់ពីលទ្ធផលថាអាចបន្តទៅវគ្គ ១៦ក្រុម Champions League រឺយ៉ាងណាពេលដែលពួកគេ ធ្វើជាម្ចាស់ផ្ទះបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមភ្ញៀវអាឡឺម៉ង់គឺ Bayern Munich ដែលបានកក់កៅអីរួចទៅហើយនោះ សម្រាប់ការប្រកួតបិទបញ្ចប់ក្នុងពូល A នៅរាត្រីថ្ងៃអង្គារឈានចូលថ្ងៃពុធ វេលាម៉ោង ៣ទាបភ្លឺ។ការពិតក្រុមទាំងពីរបានរងភាពអាម៉ាស់ការប្រកួតក្នុងលីកកាលពីចុងសប្តាហ៍កន្លងទៅដោយលទ្ធផល៣ទល់និង០ ដោយថ្វីជើងក្រុមភ្ញៀវ Bournemouth ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ខណៈក្រុមលោក Thomas Tuchel បានចាញ់ម្ចាស់ផ្ទះEintracht Frankfurt ក្នុងក្របខ័ណ្ឌ Bundesliga ដោយលទ្ធផល ៥ទល់និង១ផងដែរ។ សម្រាប់ Bayern Munich ៥ប្រកួតចុងក្រោយនៅUCLគឺឈ្នះ៤និងស្មើ១ឈរនៅលេខរៀង​ទី១ក្នុងតារាង ខណៈ Man.Utd ឈ្នះ ១ស្មើ១និងចាញ់៣ឈរនៅលេខរៀងទី៤ ខណៈដែល Man.Utdនិងមិនអាចទៅវគ្គបន្តបានទេ ប្រសិន Copenhagen រឺ Galatasaray រកបាន៣ពិន្ទុ តែប្រសិនពួកគេស្មើគ្នាហើយ Man.Utd អាចផ្តួលម្ចាស់ផ្ទះបាននោះMan.Utd និងដឹកដៃ Bayern Munich ទៅវគ្គបន្តបាន។​​

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Three observations from Bayern Munich's wild 4-3 win vs. Manchester United  - Bavarian Football Works
១.ប្រវត្តិជួបគ្នា
Bayern Munich មានកំណត់ត្រាដ៏ល្អពេលជួបគូប្រជែង Man. United នៅព្រឹត្តការណ៏ UEFA Champions League ដោយបានឈ្នះ 5៥ប្រកួតក្នុងចំណោម ១២ប្រកួត ចុងក្រោយខណៈ Manchester United ឈ្នះ២និងស្មើ៥។
Bayern Munich ឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៥ ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹង Manchester United ក្នុង UEFA Champions League ដោយជ័យជម្នះតែមួយគត់របស់ពួកគេក្នុងអំឡុងពេលនេះបានកើតឡើងក្នុងឆ្នាំ ២០០១ ។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Casemiro បានត្រលប់មកហ្វឹកហាត់វិញសម្រាប់ក្រុម ប៉ុន្តែកីឡាករអន្តរជាតិប្រេស៊ីលរូបនេះនៅឡើយអាចវាយតម្លៃថាចូលលេងបានរឺយ៉ាងណានោះទេ។
Marcus Rashford និង Anthony Martial ទាំងពីរនាក់បានខកខានការហ្វឹកហាត់កាលពីថ្ងៃចន្ទដោយសារជំងឺ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Maguire, Varane, Shaw; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Bayern Munich vs Manchester United live updates: Reaction to 4-3 Champions  League thriller - The Athletic
៣.ពត៌មានក្រុមBayern Munich(ភ្ញៀវ)
កីឡាករ Serge Gnabry បានរងរបួសក្រលៀនទល់នឹង Eintracht Frankfurt នៅចុងសប្តាហ៍ ហើយមើលទៅនឹងត្រូវអវត្តមានយ៉ាងហោចណាស់ពីរខែ។
Bayern នឹងបន្តដោយគ្មាន Matthijs de Ligt រហូតដល់ដើមឆ្នាំ ២០២៤ ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Laimer, Upamecano, Kim, Guerreiro; Goretzka, Kimmich; Musiala, Muller, Sane; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ២ :២ Bayern Munich
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រសិនក្លឹបនៅត្រូវការ! ប្រធានក្រុម Bruno នឹងរួមទ្រនំជាមួយ MAN UTD បន្តទៀត
featured image

(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន​ Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែន២ឬ៣! អ្នកចាំទីដល់ទៅ ៤រូប ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាល្លឺម៉ង់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត លើកិច្ចសន្យារបស់លោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Manchester City 37 27 7 3 93 33 +60 88
    2 Arsenal 37 27 5 5 89 28 +61 86
    3 Liverpool 37 23 10 4 84 41 +43 79
    4 Aston Villa 37 20 8 9 76 56 +20 68
    5 Tottenham Hotspur 37 19 6 12 71 61 +10 63
    6 Chelsea 37 17 9 11 75 62 +13 60
    7 Newcastle United 37 17 6 14 81 60 +21 57
    8 Manchester United 37 17 6 14 55 58 -3 57
    9 West Ham United 37 14 10 13 59 71 -12 52
    10 Brighton & Hov… 37 12 12 13 55 60 -5 48
    11 AFC Bournemouth 37 13 9 15 53 65 -12 48
    12 Crystal Palace 37 12 10 15 52 58 -6 46
    13 Wolverhampton Wanderers 37 13 7 17 50 63 -13 46
    14 Fulham 37 12 8 17 51 59 -8 44
    15 Everton 37 13 9 15 39 49 -10 40
    16 Brentford 37 10 9 18 54 61 -7 39
    17 Nottingham Forest 37 8 9 20 47 66 -19 29
    18 Luton Town 37 6 8 23 50 81 -31 26
    19 Burnley 37 5 9 23 40 76 -36 24
    20 Sheffield United 37 3 7 27 35 101 -66 16
  • Sponsor by 88Bol