Close
Sponsor ads Featured-Image
គូនេះប្រកួតស្វិតស្វាញ! Lukaku បានកាតក្រហមពេលទទួលភ្ញៀវ Fiorentina (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Romelu Lukaku បានស៊ុតបញ្ចូលទី ប៉ុន្តែក្រោយមកត្រូវបានបណ្តេញចេញ ខណៈដែល Roma រក្សាបានមួយពិន្ទុនៅក្នុងផ្ទះទល់និងក្រុមភ្ញៀវ Fiorentina ក្នុងក្របខ័ណ្ឌ Serie A ។Lukakuខ្សែ​ប្រយុទ្ធ​អន្តរជាតិបែលហ្សិករូបនេះ​បាន​រកគ្រាប់បាល់នាំ​មុខ​ក្រុម​ម្ចាស់​ផ្ទះដោយការ តែត បញ្ចូលទីពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Paulo Dybalaតាំងតែពីនាទីទី៥។ទោះយ៉ាងណា Roma នៅសល់កីឡាករតែ១០នាក់ ក្រោយពី Zalewski ត្រូវបានបណ្តេញចេញ២នាទី មុនពេល Lucas Martinez ឆក់ឪកាសតែត​បាល់​បញ្ចូល​ទី​នាំ​ឱ្យ Fiorentina តាមស្មើនៅតង់ទីពីរនាទីទី៦៦។ Lukaku ត្រូវ​បាន​គេ​ផ្តល់​ក្រហម​នៅនាទីទី៨៧ សម្រាប់​ការ​បង្ក​កំហុស​លើ Christian Kouame បី​នាទី​មុនបញ្ចប់ការប្រកួតខណៈ Fiorentina ក៏នៅសល់កីឡាករ​តែ១០នាក់​មុនបញ្ចប់ការប្រកួតដូគ្នាក្រោយពី Nikola Milenkovic ត្រូវផ្តល់កាតក្រហមពេលអាជ្ញា​កណ្តាលជិតផ្លំកញ្ចែបញ្ចប់ទៅហើយនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

WATCH: Romelu Lukaku shown red card for reckless lunge on Fiorentina's Michael Kouame as Roma striker goes from hero to zero in bad-tempered Serie A encounter | Goal.com

ads

Roma ក្រោមការដឹកនាំរបស់លោក Jose Mourinho ឈរនៅលេខរៀងទី ៤ ក្នុងតារាង Serie A បន្ទាប់ពី ១៥ ប្រកួត មាន ១៣ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Inter Milan ខណៈ Fiorentina មាន១​ពិន្ទុ​តាម​ពី​ក្រោយ​ក្រុម Roma ក្នុង​ចំណាត់​ថ្នាក់​លេខ​៧។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង