
(អង់គ្លេស)៖ ទីបំផុតការទន្ទឹងរង់ចាំពីសំណាក់អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានមកដល់ហើយ ដោយខ្សែបម្រើឆ្នើម Casemiro បានត្រលប់មកហ្វឹកហាត់ក្នុងក្រុមវិញ បន្ទាប់ពីមានបញ្ហារបួសសរសៃពួរ នៅអំឡុងជំនួបបរាជ័យពាន EFL Cup ជាមួយ Newcastle United កាលពី១ខែជាងមុន។ ជាលទ្ធផល អតីតកីឡាករ Real Madrid រូបនេះបានខកខានការប្រកួតចំនួន ៨ លើកចុងក្រោយជាមួយ United រួមទាំងការបរាជ័យ ៣-០ ក្រោមថ្វីជើងក្រុម Bournemouth កាលពីថ្ងៃសៅរ៍ទៅមិញនេះផងដែរ។
យ៉ាងណាមិញ គ្រូបង្វឹកក្រុមបិសាចក្រហមលោក Erik ten Hag ធ្លាប់បាននិយាយថា គាត់មិនរំពឹងថាខ្សែបម្រើប្រេស៊ីលរូបនេះនឹងជាសះស្បើយពីរបួសរហូតដល់ចុងឆ្នាំនេះឡើយ។ ជាក់ស្តែង Casemiro ទទួលបានភាពប្រសើរ និងរីកចម្រើនខ្លាំង ហើយគាត់ត្រូវបានគេជឿថា នឹងត្រូវចូលលេងតទល់ជាមួយក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នាយប់រំលងអាធ្រាតម៉ោង ៣ ទាបភ្លឺឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ដែលវាជាការប្រកួតចុងក្រោយសម្រាប់ United នៅក្របខណ្ឌ UEFA Champions League ២០២៣/២៤ នៃវគ្គជម្រុះក្នុងពូល ដើម្បីអាចឈានទៅវគ្គបន្ត ១៦ ក្រុមចុងក្រោយ៕
ប្រភព៖ sportsmole

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City ពី […]



