

ក្រុមបិសាចក្រហម Man. United និង Bournemouth ក្រោយទទួលជ័យជំនះនៅពាក់កណ្តាលសប្តាហ៏កន្លងទៅក្នុងក្របខ័ណ្ឌ Premier League ពួកគេនិងបន្តជួបប្រកួតគ្នានៅកីឡដ្ឋាន Old Trafford នៅយប់ថ្ងៃសៅរ៍នេះវេលាម៉ោង ១០យប់។ក្រុមភ្ញៀវមានបំណង ចង់សងសឹកគុំនុំ ចាស់ជាមួយម្ចាស់ផ្ទះ បន្ទាប់ពីពួកគេបានចាញ់ទាំងការប្រកួតក្នុងផ្ទះ និងក្រៅដីក្រោមស្នាដៃក្រុមរបស់ Erik ten Hag កាលពីរដូវកាលមុន ដោយពិន្ទុសរុប ៤ទល់និង0ឯណោះ ។ ៦ប្រកួតចុងក្រោយនៅEPLគឺ Man.Utd ឈ្នះ ៤ និងស្មើ២ឈរនៅលេខរៀងទី៦ ខណៈ Bournemouth ៦ប្រកួតចុងក្រោយឈ្នះ៤ស្មើ១និងចាញ់១ឈរនៅលេខរៀងទី១៥។
១.ប្រវត្តិជួបគ្នា
៨លើកគ្រប់ក្របខណ្ឌប្រកួតគឺ Man.Utd យកឈ្នះ៧ដង ខណៈ៤ប្រកួតចុងក្រោយក្នុងផ្ទះ Man.Utdស៊ុតបញ្ចូលទីយ៉ាងតិច៣គ្រាប់/៣ប្រកួតនិងមិនដែលចាញ់រឺស្មើ។
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
លោក Erik ten Hag នៅតែមិនមានកីឡាករមិនតិចជាង ៧ នាក់ដែលអវត្តមានសម្រាប់ការស្វាគមន៍ភ្ញៀវ Bournemouth ។ខ្សែការពារ Raphael Varaneនៅតែអាចចូលលេងប៉ុន្តែអាស្រ័យលើការសម្រេចចិត្តរបស់លោក Ten Hag ។ចំណែកឯ Scott Mctominay បានស៊ុតបាល់បញ្ចូលទីពីរដងក្នុងជ័យជម្នះ ២-១ លើ Chelsea ទំនងជាអាចរក្សាតំណែងរបស់គាត់ក្នុងជម្រើសដំបូងដដែល ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Maguire, Shaw, Reguilon; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុមBournemouth(ភ្ញៀវ)
Andoni Iraola អាចនឹងបន្តដើរតួនាទីជំនួសTyler Adams ក្នុងខ្សែបម្រើ ខណៈដែល Alex Scott មិនមានវត្តមានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeto; Smith, Zabarnyi, Senesi, Kerkez; Cook, Christie; Semenyo, Kluivert, Tavernier; Solanke
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.Utd ២:០ Bournemouth
ប្រភព:whoscored &sportskeeda&sportsmole

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


