

(អង់គ្លេស)៖ គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍មកថា បានដាក់ឈ្មោះកីឡាករ Jadon Sancho, Casemiro និង Raphael Varane សម្រាប់លក់នាខែមករាខាងមុខនេះ។ កីឡាករទាំងបីគឺស្ថិតក្នុងចំណោមកីឡាករ ដែលអាចរកចំណូលបានច្រើនជាងគេនៅក្លឹប ប៉ុន្តែមិនបានបង្ហាញខ្លួនជាទៀងទាត់នោះទេក្រោមការដឹកនាំរបស់លោក Ten Hag ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ។

បន្ថែមពីនេះ ខ្សែការពារកណ្តាល Raphael Varane កំពុងធ្លាក់ទម្រង់លេង ដែលមានកម្រិតនៅពីក្រោយអតីតប្រធានក្រុម Harry Maguire ស្របពេលលោក Ten Hag កំពុងប្រើប្រាស់ Lindelof និង Luke Shaw។ ងាកមក Casemiro វិញ គាត់ចូលលេងបានតែ ៣ ដងប៉ុណ្ណោះចាប់តាំងពីខែតុលាដោយសាររបួស និងកំពុង “ស្វែងរកបទពិសោធន៍ថ្មីៗនៅក្នុងអាជីពបាល់ទាត់របស់គាត់”។ រីឯ Sancho មិនទាន់បានចេញមុខមកសូមទោសលោក Ten Hag នៅឡើយនោះទេ ជុំវិញរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គម។ ជាលទ្ធផលប្រសិនបើកីឡាករទាំង ៣ រូបពិតជាសម្រេចចិត្តដើរចេញពី Old Trafford មែននោះ ក្លឹបនឹងត្រូវចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ទិញកីឡាករចំនូលថ្មីមកជំនួស៕
ប្រភព៖ sportbible & FB: Mirror Football

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


