
McTominay ទាត់ ២ គ្រាប់ជួយ Man Utd យកឈ្នះលើក្រុមភ្ញៀវ Chelsea ដើម្បីបន្ធូរបន្ថយសម្ពាធលោក Ten Hag
ទំហំអក្សរ
តូច
ធំ
(បរទេស)៖ ជ័យជម្នះ ២-១ របស់បិសាចក្រហម Manchester United ទៅលើក្រុមតោខៀវ Chelsea យប់មិញ បានបន្ធូរបន្ថយសម្ពាធអ្នកចាត់ការទូទៅលោក Erik ten Hag ក្រោយពីមានមតិរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រនៅប៉ុន្មានប្រកួតចុងក្រោយនេះ។ យ៉ាងណាមិញខ្សែបម្រើស្កុតឡេន Scott McTominay ជាអ្នកស៊ុតបញ្ចូលទី ២ គ្រាប់ឲ្យ United នៅនាទីទី ១៩ និងនាទីទី ៦៩ ខណៈ Cole Parmer ជាអ្នករកគ្រាប់បាល់ឲ្យ Chelsea នៅនាទីទី ៤៥ ។ ទន្ទឹមនឹងនេះ ក្រុមបិសាចក្រហមឡើងមកឈរនៅលេខ ៦ ក្នុងតារាង Premier League បណ្តោះអាសន្ន ដោយមាន ២៧ ពិន្ទុស្មើគ្នាជាក្រុម Tottenham Hotspur ចំពេល Chelsea ស្ថិតនៅលេខរៀងទី ១០ ដែលមាន ១៩ ពិន្ទុ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សសូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ BBC
អត្ថបទទាក់ទង

4 weeks ago .
428 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង

1 month ago .
664 Views
សោកស្តាយ! អតីតគ្រូបង្វឹក Man.Utd ម្នាកទៀតត្រូវក្លឹបបញ្ចប់តួនាទី (មាន២វីដេអូ)

1 month ago .
244 Views
Chelsea បញ្ចេញកីឡាករម្នាក់ដើម្បីបើកផ្លូវអោយ Garnacho ចូលរួមជាមួយពួកគេ(មាន២វីឌេអូ)

1 month ago .
164 Views
Villarreal បំបាក់ស្វាគមន៍ក្រុមភ្ញៀវ Girona ៥:០ ឈរកំពូលតារាង Laliga បណ្តោះអាសន្ន (មានវីដេអូ)