នោះ! Van de Beek ចង់ផ្លាស់ទៅក្លឹបលំដាប់កំពូលមួយនេះ ដើម្បីគេចចេញពី Man Utd
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ យោងតាមសារព័ត៌មានអេស្ប៉ាញ Sport បានឱ្យដឹងថាខ្សែការពារ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United កំពុងបើកចំហការផ្ទេរសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona បន្ទាប់ពីគាត់ចាប់ផ្តើមមានអារម្មណ៍ថាធុញធ្រាន់ ចំពោះការអង្គុយនៅកៅអីបម្រុង។ ទន្ទឹមនឹងនេះ Barcelona បច្ចុប្បន្នកំពុងបាត់បង់តារាឆ្នើមវ័យ ១៩ឆ្នាំ Gavi ដោយសាររបួសសរសៃពួរ ហើយនឹងត្រូវសម្រាកព្យាបាលដល់ចុងបញ្ចប់រដូវកាលនេះ។ ជាលទ្ធផល Barca អាចនឹងចុះហត្ថលេខារយៈពេលខ្លីសម្រាប់ជំនួស Gavi និងជម្រើសមួយទៀតគឺការតាមប្រមាញ់ Jorginho របស់ក្រុម Arsenal ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លើសពីនេះ ក្លឹប Juventus ចង់បាន Van de Beek ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែ ដែលរួមបញ្ចូលនឹងជម្រើសក្នុងការទិញផ្តាច់។ គួរបញ្ជាក់ដែរថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ២ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយត្រូវបានគេរាយការណ៍មកថាកំពុងស្វែងរកវីធី ដើម្បីចាកចេញនៅទីផ្សារដោះដូរនាខែមករាខាងមុខនេះ៕

ប្រភព៖ GOAL & sportbible
Related Articles