Close
Sponsor ads Featured-Image
នោះ! Van de Beek ចង់ផ្លាស់ទៅក្លឹបលំដាប់កំពូលមួយនេះ ដើម្បីគេចចេញពី Man Utd
ទំហំអក្សរ
តូច
ធំ

(អេស៉្បាញ)៖ យោងតាមសារព័ត៌មានអេស្ប៉ាញ Sport បានឱ្យដឹងថាខ្សែការពារ Donny van de Beek របស់ក្រុមបិសាចក្រហម Manchester United កំពុងបើកចំហការផ្ទេរសម្រាប់ក្រុមអ្នកមានបុណ្យ Barcelona បន្ទាប់ពីគាត់ចាប់ផ្តើមមានអារម្មណ៍ថាធុញធ្រាន់ ចំពោះការអង្គុយនៅកៅអីបម្រុង។ ទន្ទឹមនឹងនេះ Barcelona បច្ចុប្បន្នកំពុងបាត់បង់តារាឆ្នើមវ័យ ១៩ឆ្នាំ Gavi ដោយសាររបួសសរសៃពួរ ហើយនឹងត្រូវសម្រាកព្យាបាលដល់ចុងបញ្ចប់រដូវកាលនេះ។ ជាលទ្ធផល Barca អាចនឹងចុះហត្ថលេខារយៈពេលខ្លីសម្រាប់ជំនួស Gavi និងជម្រើសមួយទៀតគឺការតាមប្រមាញ់ Jorginho របស់ក្រុម Arsenal ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Donny van de Beek has 'offered himself' to European giant in a bid to escape Man Utd

ads

លើសពីនេះ ក្លឹប Juventus ចង់បាន Van de Beek ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលប្រាំមួយខែ ដែលរួមបញ្ចូលនឹងជម្រើសក្នុងការទិញផ្តាច់។ គួរបញ្ជាក់ដែរថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះបង្ហាញខ្លួនបានតែ ២ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ហើយត្រូវបានគេរាយការណ៍មកថាកំពុងស្វែងរកវីធី ដើម្បីចាកចេញនៅទីផ្សារដោះដូរនាខែមករាខាងមុខនេះ៕

La Liga: Barcelona suffer COVID outbreak as Dembele, Umtiti, Gavi also test  positive

ប្រភព៖ GOAL & sportbible

អត្ថបទកំពុងចាប់អារម្មណ៍៖
ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ)
featured image

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford  វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប Borussia Dortmund ក្នុងតម្លៃ៧៣លានផោន កាលពីឆ្នាំ២០២១ក្រោយតាមទិញអតីតយុវជនក្លឹប Watford […]

ចុចអានបន្ត
អត្ថបទទាក់ទង