
បិសាចក្រហម Man.Utd និងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមតោខៀវ Chelsea សម្រាប់ការប្រកួតក្របខណ្ឌ Premier Leaghue នៅសប្តាហ៏ទី១៥ នាវេលាម៉ោង ៣និង ១៥នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ទី ៧ ធ្នូ ស្អែកនេះ ។ សម្រាប់ Man.Utd ៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ធ្វើមិនសូវបានល្អបំផុតនោះទេដោយឈ្នះ៤និងចាញ់២ខណៈការប្រកួតចុងក្រោយចាញ់ម្ចាស់ផ្ទះ Newcastle ១ទល់និង០ បច្ចុប្បន្នឈរនៅលេខរៀងទី៧ ខណៈ Chelsea ៦ប្រកួតចុងក្រោយគឺឈ្នះ ២ ស្មើ២និងចាញ់២ឈនៅលេខរៀងទី១០។
១.ប្រវត្តិជួបគ្នា
១១ប្រកួតគ្រប់ក្របខណ្ឌក្នុងផ្ទះ Man.Utd មិនដែលចាញ់ Chelsea ទេក្នុងចំណោម១០ដង។៦ប្រកួតចុងក្រោយនៅEPL គឺ Chelsea របូតគ្រាប់បាល់មិនតិចជាង២គ្រាប់ទេ នៅក្នុងចំណោម៥/៦ប្រកួតនោះ។
២.ពត៌មានក្រុមMan.Utd (ម្ចាស់ផ្ទះ)
លោកErik Ten Hag នៅបន្តអវត្តមានកីឡាករឈុតធំមិនតិចជាង៨រូបទេសម្រាប់ជំនួបជាមួយ Chelsea ទេ។កីឡាករ Kobbie Mainoo ដែលបានចូលលេង៨០នាទី ពេលជួប Newcastle អាចនិងមានឪកាសបង្ហាញខ្លួនសាជាថ្មីសម្រាប់ក្រុមនៅពេលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Dalot, Maguire, Lindelof, Shaw; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមChelsea(ភ្ញៀវ)
លោក Mauricio Pochettino ស្វាគមន៏ការត្រលប់មកវិញរបស់ប្រធានក្រុមគឺខ្សែការពារស្លាប Reece James និង Marc Cucurella បន្ទាប់ពីទាំងពីរនាក់អវត្តមាន ដោយការព្យួរពេលជួប Brighton.ទោះយ៉ាងណាក្រុមភ្ញៀវបន្តអវត្តមានConor Gallagher ក្រោយទទួលកាតក្រហមនៅសប្តាហ៏មុន។ យ៉ាងណា
Malo Gusto នៅមិនទាន់ច្បាស់ខណៈ Ben Chilwell បន្តរបួស ដូច្នេះAxel Disasiនិង Levi Colwill ត្រៀមចូលលេង រីឯ Christopher Nkunku និងអាចវិល ត្រលប់មកវិញក្នុងពេលឆាប់ៗរបួសជង្គង់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSanchez; James, Disasi, Badiashile, Colwill; Fernandez, Caicedo; Sterling, Palmer, Mudryk; Jackson
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺMan.Utd ១ :១ Chelsea
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



