
(អង់គ្លេស)៖ ថ្លែងនៅក្នុងបទសម្ភាសន៍នៅលើបណ្តាញសង្គម (Youtube) The United Stand អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា ក្រុមបិសាចក្រហម Manchester United កំពុងពិភាក្សាលើកិច្ចព្រមព្រៀមផ្ទេរនាខែមករាលើខ្សែប្រយុទ្ធ Serhou Guirassy របស់ក្រុម Stuttgart ដែលមានតម្លៃខ្លួនប្រមាណ ១៧.៥ លានអឺរ៉ូ ។
លោក Romano បានបន្ថែមទៀតថា មានក្លឹបជាច្រើនណាស់ចាប់អារម្មណ៍លើកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ខណៈក្លឹប Stuttgart កំពុងជំរុញឱ្យរូបគាត់ស្នាក់នៅក្លឹបបន្តរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាយ៉ាងក៏ដោយ Man Utd បានដាក់ Guirassy ចូលទៅក្នុងបញ្ជីខ្សែប្រយុទ្ធដែលត្រៀមទិញរួចទៅហើយ រីឯមួយវិញទៀតវាក៏ជាឱកាសដ៏ល្អសម្រាប់ Man Utd ក្នុងការចរចារកក់ទុកជាមុន៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



