Close
Ads: 88BOL
Featured-Image
Prediction: Leverkusen អាចផ្តួលគូប្រជែងចាស់វស្សា Dortmund ដើម្បីត្រួសត្រាយផ្លូវមិនទាន់ចាញ់បានទេ?
ទំហំអក្សរ
តូច
ធំ

Bayer Leverkusen មានបំណងរក្សាតំណែងរបស់ពួកគេនៅលើកំពូលតារាង Bundsliga នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Borussia Dortmund នៅថ្ងៃអាទិត្យនេះវេលាម៉ោង ១១និង ៤៥នាទីយប់។Dortmund បានផ្តួល Monchengladbach កាលពីចុងសប្តាហ៍មុនដោយលទ្ធផល ៤ទល់និង២ ខណៈដែលក្រុម Leverkusen បានផ្តួលWeder Bremenដោយលទ្ធផល ៣ទល់និង០ ។បច្ចុប្បន្នDortmund ឈរនៅលេខរៀងទី៥ មានគម្លាត១០ពិន្ទុពីក្រុមលេខ១ Leverkusen។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

៤៨ប្រកួតជួបគ្នា៤៨ដង Leverkusen ឈ្នះ១៦ Dortmund ឈ្នះ២១ និងស្មើ១១។ សម្រាប់១២ប្រកួតចុងក្រោយនៅរដូវកាលនេះ​Leverkusen រកបានមិនតិចជាង២គ្រាប់ទេក្នុងនោះឈ្នះ៨នៅ Bundesliga និងស្មើ៤។

Match Preview: Dortmund Take On An In-Form Bayer Leverkusen - Fear The Wall
២.ពត៌មានក្រុមLeverkusen(ម្ចាស់ផ្ទះ)
Arthur នឹង​ត្រូវ​អវត្តមាន​ជា​ច្រើន​សប្តាហ៍​បន្ទាប់​ពី​មាន​របួស​ភ្លៅ​ពេល​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ជាមួយ​ប្រេស៊ីល។ ដូច្នេះFlorian Wirtzត្រៀមបំពេញ​កាតព្វកិច្ចនេះ​ក្រោយសម្រាកកាលពីថ្ងៃព្រហស្បតិ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Kossounou, Tah, Tapsoba; Frimpong, Palacios, Xhaka, Grimaldo; Hofmann, Wirtz; Boniface
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-២-១

Bundesliga Match Thread: Borussia Dortmund vs Bayer Leverkusen - Fear The Wall
៣.ពត៌មានក្រុមDortmund(ភ្ញៀវ)
Sebastien Haller និង Karim Adeyemi បានខកខានកាលពីចុងសប្តាហ៍មុនដោយសារជំងឺ ប៉ុន្តែគួរតែត្រលប់មកវិញ។
Julien Duranville ត្រូវបានច្រានចោលដោយសាររបួសសាច់ដុំ។ Felix Nmecha ត្រូវបានច្រានចោលដោយសាររបួសត្រគាករហូតដល់ឆ្នាំថ្មី ហើយនោះមានន័យថា Emre Can ទំនងជានឹងឈានជើងបំពេញតួនាទីនៅខ្សែបម្រើកណ្តាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Bensebaini; Can, Sabitzer; Reus, Brandt, Bynoe-Gittens; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-១-៣-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leverkusen ២ : ២ Dortmund
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood
featured image

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកការពិភាក្សាជាមួយក្លឹប Getafe លើលក្ខខណ្ឌខ្ចីជើងជាលើកទី២ សម្រាប់ខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពល Mason Greenwood លើកិច្ចព្រមព្រៀងរយៈពេល១ឆ្នាំបន្ថែម សម្រាប់រដូវកាល ២០២៤-២៥ នេះបើយោងតាមសារព័ត៌មាន The Athletic បានចេញផ្សាយនាពេលថ្មីៗនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា កីឡាករសញ្ជាតិអង់គ្លេសវ័យ ២២ឆ្នាំ បានចូលរួមជាមួយក្លឹបអេស្ប៉ាញ Getafe ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល​១រដូវកាល កាលពីរដូវក្តៅឆ្នាំមុន។ ទន្ទឹមនឹងនេះដែរ ក្លឹបបិសាចក្រហមចង់លក់ Greenwood នៅចុងរដូវកាលនេះ ជាជាងដាក់ទណ្ឌកម្មឲ្យក្លឹបដទៃខ្ចីជើង។ ជាមួយគ្នានេះ Getafe ទំនងជាមិនបន្តកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍ដល់ Greenwood​ នោះទេ ខណៈរូបគេអាចស្វែងរកត្រឹមការផ្ទេរទៅកាន់ក្លឹបនៅលីគទី២ អង់គ្លេសប៉ុណ្ណេាះ។ គួរបញ្ជាក់ផងដែរថា Greenwood ស្ថិតនៅក្រោមកិច្ចសន្យាជាមួយបិសាចក្រហមរហូតដល់ខែមិថុនា ឆ្នាំ២០២៥៕ ប្រភព៖ SportsMole

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 36 26 5 5 88 28 +60 83
    2 Manchester City 35 25 7 3 87 33 +54 82
    3 Liverpool 36 23 9 4 81 38 +43 78
    4 Aston Villa 36 20 7 9 73 53 +20 67
    5 Tottenham Hotspur 35 18 6 11 69 58 +11 60
    6 Newcastle United 35 17 5 13 78 56 +22 56
    7 Chelsea 35 15 9 11 70 59 +11 54
    8 Manchester United 34 16 6 12 52 51 +1 54
    9 West Ham United 36 13 10 13 56 70 -14 49
    10 AFC Bournemouth 36 13 9 14 52 63 -11 48
    11 Brighton & Hov… 35 12 11 12 53 57 -4 47
    12 Wolverhampton Wanderers 36 13 7 16 49 60 -11 46
    13 Fulham 36 12 8 16 51 55 -4 44
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 36 12 9 15 38 49 -11 37
    16 Brentford 36 9 9 18 52 60 -8 36
    17 Nottingham Forest 36 8 9 19 45 63 -18 29
    18 Luton Town 36 6 8 22 49 78 -29 26
    19 Burnley 36 5 9 22 39 74 -35 24
    20 Sheffield United 36 3 7 26 35 100 -65 16
  • Sponsor by 88Bol