

West Ham United កំពុងព្យាយាមសម្លឹងរកជ័យជំនះជាលើកទីបីជាប់គ្នានៅក្របខណ្ឌ EPL នៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន London Stadium ស្វាគមន៏ក្រុម Crystal Palace មកកាន់កីឡដ្ឋាន London Stadium សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យវេលាម៉ោង៩យប់។ទន្ទឹមនឹងនេះដែរក្រុមស្ទាំងខៀវ Crystal Palace ក៏កំពុងសម្លឹងចង់គេចចេញពីការបរាជ័យក្នុងលីកជាលើកទីបីជាប់ៗគ្នានោះ។សម្រាប់ West Ham បច្ចុប្បន្នឈរនៅលេខរៀងទីទី៩មាន២០ពិន្ទុ ក្រោយប្រកួត ៦ដងចាញ់៣ឈ្នះ២និងស្មើ១ ខណៈ Crystal Palace ឈរនៅលេខរៀងទី១២ក្រោយប្រកួត៦ដងចាញ់៤ស្មើ១និងឈ្នះតែ១លើកគត់។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៤ប្រកួតចុងក្រោយនៅ EPL គឺ West Ham ចាញ់ទាំងពីរលើកកាលពីរដូវកាលចាស់។រីឯជួបគ្នានៅឆ្នាំ២០២២គឺ Crystal Palace ចាញ់ West Ham ២ទល់និង៣ខណៈជួបគ្នានៅឆ្នាំ២០២១គឺស្មើគ្នា ២ទល់និង២។

២.ពត៌មានក្រុមWest Ham(ម្ចាស់ផ្ទះ)
Michail Antonio គឺជាអ្នកអវត្តមានតែមួយគត់របស់ West Ham សម្រាប់ស្វាគមន៍ Crystal Palace នៅថ្ងៃអាទិត្យ។ ទាំង Jarrod Bowen និង Mohammed Kudus នឹងត្រូវបានវាយតម្លៃដោយមាន Pablo Fornals លេងនៅស្លាបខាងស្តាំប្រសិនចាំបាច់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAreola; Johnson, Zouma, Aguerd, Emerson; Alvarez, Ward-Prowse; Fornals, Soucek, Paqueta; Ing
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមCrystal Palace(ភ្ញៀវ)
Crystal Palace បានរងរបួសដោយកីឡាករសំខាន់ Eberechi Eze និង Cheick Doucoure។រីឯDean Henderson និង Jesurun Rak-Sakyi បន្តអវត្តមាន ខណៈJames Tomkins មានការសង្ស័យ។ Michael Olise និងបន្តជាប់ជម្រើសដំបូងសម្រាប់ការប្រកួតនេះបន្តទៀត ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJohnstone; Ward, Andersen, Guehi, Mitchell; Lerma, Hughes, Schlupp; Olise, Edouard, Ayew
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ West Ham ៣: ១ Crystal Palace
ប្រភព:whoscored &sportskeeda&sportsmole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]


