

ការប្រកួតដ៏ធំបំផុតមួយនៅលើប្រតិទិនបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញនឹងធ្វើឡើងនៅឯកីឡដ្ឋាន Estadi Olimpic Lluis នៅវេលាម៉ោង៣ទាបភ្លឺឈានចូលថ្ងៃច័ន្ទទី ៤ធ្នូ ២០២៣ស្អែកនេះក្រុមម្ចាស់ជើងឯក La Liga គឺ Barcelona និងត្រូវជួបស្វាគមន៍ក្រុមគូប្រជែង Atletico Madrid ។
សម្រាប់ Barcelona បច្ចុប្បន្នឈរនៅលេខរៀងទី៤ ខណៈ At.Madrid ឈរនៅលេខរៀងទី៣ តែក្រុមទាំងពីរមានពិន្ទុស្មើគ្នាគឺ៣១ពិន្ទុ ។៦ប្រកួតចុងក្រោយរបស់ Barcelona គឺធ្វើមិនបានល្អប្រសើរនោះទេនៅ La Liga ដោយចាញ់៣ស្មើ២និងឈ្នះ១ ខណៈ At.Madrid ចាញ់តែ១លើកក្រៅពីនោះគឺឈ្នះ៥ដង។
១.ប្រវត្តិជួបគ្នា
Atletico Madrid មិនស្គាល់ឈ្នះសោះក្នុង ១៧ ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះទល់នឹង Barcelona ក្នុង La Liga ដោយជ័យជម្នះចុងក្រោយគឺ ៣ទល់និង១កើតមានឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០០៦ ។សម្រាប់Barcelona បានចាញ់ការប្រកួតក្នុងផ្ទះខ្លួនឯងជាមួយក្រុម Real Madrid នៅ La Liga រដូវកាលនេះ ហើយអាចចាញ់ការប្រកួតក្នុងផ្ទះលើកទីពីរទល់នឹង Atletico Madrid ក្នុងរដូវកាលតែមួយនិងជាលើកទី៣ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។
Barcelona បានឈ្នះតែប្រាំបួនប៉ុណ្ណោះក្នុងចំណោម ១៤ប្រកួតដំបូងរបស់ពួកគេនៅ La Liga រដូវកាលនេះ។
២.ពត៌មានក្រុមBarcelona(ម្ចាស់ផ្ទះ)
Joao Cancelo បានរងរបួសសាច់ដុំតែមិនធ្ងន់ធ្ងរបន្ទាប់ពីប្រកួតជាមួយ Porto កាលពីថ្ងៃពុធនិងនៅបន្តចូលលង។ Alejandro Balde អាចមកជំនួសកន្លែងរបស់គាត់។រីឯ Ronald Araujo អាចលេងជំនួស Andreas Christensen នៅខ្សែការពារស្តាំ ខណៈ Ilkay Gundogan នៅលេងតួនាទីដដែល។ -ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPena; Araujo, Kounde, I Martinez, Cancelo; Pedri, Gundogan, De Jong; Raphinha, Lewandowski, Felix
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

៣.ពត៌មានក្រុមAt.Madrid(ភ្ញៀវ)
Rodrigo Riquelme ដែលបង្ហាញទម្រង់លលេងល្អទល់និង Feyenoord ក្នុងក្របខ័ណ្ឌ Champions Leagu ត្រូវបានលោកគ្រូ Simeone បន្តដាក់អោយលេងទល់ Barca ។រីឯ Saul Niguez គឺជាកីឡាករល្អបំផុតនៅលើទីលាននៅពេលដែល At.Madrid ផ្តួលក្រុម Real Madrid ៣-១ នៅក្នុងខែតុលា និងលេងជំនួស Marcos Llorente ដែលបានលេងច្រើននាទីទល់នឹង Feyenoordនោះ ។ រីឯ Thomas Lemar, Memphis Depay និង Reinildo គឺជាកីឡាករសំខាន់បានរងរបួសនិងមិនមានវត្តមានទេសម្រាប់ក្រុមភ្ញៀវ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOblak; Gimenez, Witsel, Hermoso; Molina, De Paul, Saul, Koke, Riquelme; Morata, Griezmann
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Barcelona១ : ១ At.Madrid
ប្រភព:whoscored &sportskeeda&sportsmole

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]

