
លោក Carlo Ancelotti គ្រូបង្វឹកក្រុមអធិរាចស Real Madrid បានបញ្ជាក់យ៉ាងច្បាស់ថា Jude Bellingham មានលក្ខណៈសម្បត្តិ និងកាយសម្បទារឹងមាំសម្រាប់ការប្រកួតលីកកំពូលអេស្បាញ La Liga នៅថ្ងៃសៅរ៍ជាមួយក្រុម Granada បន្ទាប់ពីមានការព្រួយបារម្ភអំពីសុខភាពគឺរបួសស្មាកំលុងពេលប្រកួតជម្រុះEuro ២០២៣អោយអង់គ្លេស។គួរបញ្ជាក់ថាអតីតយុវជនថ្នាលក្លឹប Birmingham City បានបង្ហាញទម្រង់លេងល្អល្អបំផុតសម្រាប់ក្រុមអធិរាជសសម្រាប់ការចាប់ផ្តើមរដូវកាលនេះ(២០២៣-២០២៤) ដោយរកបាន ១៥គ្រាប់ពីការបង្ហាញខ្លួន ១៦ ដង និង Assist ៤ ដង។
លោក Ancelotti ក៏បានបញ្ជាក់ផងដែរថាអ្នកចាំទី Kepa Arrizabalaga ដែលបានខ្ចីជើងពី Chelsea ក៏បានបង្ហាញពីភាពរឹងមាំកំលុងពេល ហ្វឹកហាត់វិញហើយ បន្ទាប់ពីមានបញ្ហាភ្លៅ ប៉ុន្តែអ្នកចាំទី Andriy Lunin នឹងបន្តមានវត្តមានក្នុងនាមកីឡាករបម្រុងរឺអាចចូលលេងជម្រើសដំបូង។
បច្ចុប្បន្ន Real Madrid កំពុងឈរនៅលើកំពូលតារាង La Liga ដោយមានពិន្ទុស្មើជាមួយនឹងក្រុមចំណាត់ថ្នាក់លេខ ២ Girona ហើយក្រុមមក
ពីមូលដ្ឋានទីក្រុងរួមគ្នានឹងស្វែងរកការទទួលជ័យជម្នះជាលើកទី ៥ ដូចគ្នារយៈពេល៧ប្រកួតចុងក្រោយក្នុងការប្រកួតនៅយប់ថ្ងៃសៅរ៍។
ប្រភព:sportsmole
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



