Close
Sponsor ads Featured-Image
គ្រូបង្វឹក Real Madrid ត្រូវក្លឹបយក្សនៅអង់គ្លេសទាក់ទងទៅដឹកនាំ
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ត្រូវបានក្លឹបនៅលីកកំពូលអង់គ្លេសមិនបានបញ្ចញឈ្មោះបានបង្ហាញការចាប់អារម្មណ៏ចង់បានគ្រូបង្វឹកសញ្ជាតិអ៊ីតាលី មកដឹកនាំក្លឹបពួកគេ។ គួរបញ្ជាក់ថាគ្រូបង្វឹកដ៏សម្បូរបទពិសោធន៏រុបនេះធ្លាប់ដឹកនាំក្លឹប២នៅលីកកំពូលអង់គ្លេសគឈឺ Chelsea លើកពាន Premier League ក៏ដូចជាចំណាយពេល ១៨ ខែដឹកនាំ Everton ផងដែរ។ទោះយ៉ាងណាក្រោយវិលត្រលប់មកកាន់ទឹកដី Santiago Bernabeu វិញជាលើកទីពីរលោក Ancelotti បានដឹកនាំក្រុមឈ្នះពានរង្វាន់ Champions League ជាលើកទី ១៤។ប្រភពពី Fijaches បានលើកឡើងថាៈ ក្រុមបិសាចក្រហម Man. United អាចជាក្លឹបដែលលោក Ancelotti និងត្រលប់ទៅដឹកនាំ បើទោះបីជារូបលោកAncelotti នៅតែមិនទាន់សម្រេចចិត្តពីអនាគតទោះបីជាចុងក្រោយនេះ សហព័ន្ធបាល់​ទាត់ប្រេស៊ីល​បានលើកឡើងថាកិច្ចព្រមព្រៀងសម្រាប់លោក Ancelloti ទៅដឹកនាំក្រុមម្ចាស់ជើងឯក World Cup ៥សម័យ ត្រូវបានយល់ព្រមក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid boss Carlo Ancelotti: My players need to keep putting team first | beIN SPORTS

ads

Carlo Ancelotti 'discussed at Chelsea' as possible candidate to return as manager - Daily Star

Ancelotti: I can't wait to get started at Everton - Royal Blue Mersey

ស្របពេលក្លឹបនិងទទួលយកការកាន់កាប់ភាគហ៊ុន២៥ភាគរយពីសហម្ចាស់ក្លឹបគឺ Sir Jim Ratcliffe ក្លឹបអាចនិងធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តនិង ការដឹកនាំក្រុម ខណៈអ្នកចាត់ការទូទៅបច្ចុប្បន្ន Erik ten Hag បានរងសម្ពាធយ៉ាងខ្លាំងសម្រាប់រដូវកាលនេះ ក្រោយបរាជ័យរហូតដល់ទៅ៥ដងសម្រាប់ការប្រកួត១៣លើកនៅPremier League។ទោះយ៉ាងណាលទ្ធផលស្មើគ្នាជាមួយ Galatasaray ក្នុងក្របខ័ណ្ឌ Champions League ដូច្នេះ Man.Utdនិងត្រូវកំនត់ពីជោគវាសនានៅថ្ងៃទី៦ ធ្នូនេះជាមួយក្រុម Bayern Munich ដែលបានកក់កៅអីរួចទៅហើយនោះ។ Man.United បច្ចុបន្បក៏ធ្លាក់ចេញពីពាន EFL Cup ដែលពួកគេ​បាន​ឈ្នះកាលពីរដូវកាលមុន ខណៈបច្ចុប្បន្នក្រុមឈរនៅលេខរៀងទី ៦ ក្នុងតារាង Premier League ។
ប្រភព:sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
កីឡាករមកពីក្លឹបចេញពីជម្រើសជាតិមួយណាកំពុងនាំមុខការរកគ្រាប់បាល់នៅ FIFA Club World Cup (មាន៥វីដេអូ)
featured image

ការប្រកួតបាល់ទាត់ពិភពលោក Club World Cup កំពុងតែដំណើរការយ៉ាងរលូនទោះបីមានការរិះគន់លើបញ្ហាអាកាសធាតុក្តី ទោះយ៉ាងណាកីឡាករមកពីក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងនាំមុខគេនៅលើការរកគ្រាប់បាល់ខណៈក្រុមរបស់ខ្លួនក៍បានឆ្លងផុតវគ្គជម្រុះចែកពូលផងដែរ។គិតត្រឹមថ្ងៃទី ២៤មិថុនានេះមានគ្រាប់បាល់សរុបចំនួន៩៩គ្រាប់ហើយ ក្នុងនោះ ១៦គ្រាប់រកបានពីកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអាហ្សង់ និងនាំមុខប្រេស៊ីល និងបារាំង ដែលពួកគេរកបានសរុបត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។ ទោះបីស្ថិតក្នុងវ័យ ៣៧ឆ្នាំទៅហើយក្តី ខ្សែប្រយុទ្ធស្លាបរូបនេះរកបាន ៣គ្រាប់ និង Lautaro Martinez រកបានពីរគ្រាប់ ស្របពេលមិត្តរួមជាតិជាច្រើនរូប រួមមាន Nicolas Otamendi, Rodrigo Battaglia, Enzo Fernandez, Juan Pablo Freytes, Valentin Carboni, Jose Manuel Lopez, Facundo Colidio, Sebastian Driussi, Maxi Mezaរកបានម្នាក់១គ្រាប់ ខណៈ Messi រកបានគ្រាប់បាល់ Free Kick ដ៍ល្អមួយគ្រាប់ផងដែរ។ក្នុងនោះ Claudio Echeverri ដែលបានស៊ុតបាល់ហ្វ្រីឃីកដ៏គួរឱ្យភ្ញាក់ផ្អើលអំឡុងពេល Manchester City […]

ចុចអានបន្ត
អត្ថបទទាក់ទង