
(បរទេស)៖ យោងតាមសារព័ត៌មាន Sky Germany អតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Timo Werner បានក្លាយជាគោលដៅផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមបិសាចក្រហម Manchester United នាខែមករាខាងមុខ។ បើទោះបីជាគ្មានការផ្តល់ជូននូវសំណើ ឬការចរចារណាមួយធ្វើឡើងក្តី ប៉ុន្តែក្លឹបនៅ Old Trafford បានសាកសួរអំពីលទ្ធភាពនៃការផ្ទេរកីឡាករវ័យ ២៧ឆ្នាំរូបនេះ។ យ៉ាងណាមិញ Sky Germany បានអះអាងថា Werner ត្រៀមស្នាក់នៅ RB Leipzig បន្តហើយនិងប្តេជ្ញាពុះពារព្យាយាមពង្រឹងសមត្ថភាពបន្ថែមដើម្បីរក្សាតំណែងជាជាងផ្លាស់ទៅ Man United ។
រំលឹកដែរថា Werner បានស៊ុតបញ្ចូលទី ១៦ គ្រាប់ក្នុងរដូវកាលដំបូងនៅ Leipzig ប៉ុន្តែមិនសូវមានឱកាសលេងក្នុងក្រុម១១នាក់ដំបូង។ រីឯនៅជម្រើសជាតិអាឡឺម៉ង់វិញ Werner ចូលលេងបានតែ ៣ ដងប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដោយរកបាន ២ គ្រាប់។ គួរជម្រាបដែរថា Werner ត្រូវបានគេស្គាល់ថា ជាកីឡាករល្អបំផុតមួយនៅ Premier League ដែលបានចំណាយពេល ២ ឆ្នាំនៅតោខៀវ Chelsea ក្នុងចន្លោះឆ្នាំ ២០២០ ដល់ ២០២២ ហើយជាកន្លែងអាចរកគ្រាប់បាល់បាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៨៩ លើកនិងបាន assists ២១ដង៕
ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



