
(បរទេស)៖ នៅក្នុងបទសម្ភាសជាមួយ Sky Sports ខ្សែប្រយុទ្ធឆ្នើមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានជ្រើសរើសកីឡាករកំពូល(GOAT)ទាំងពីរ Cristiano Ronaldo និង Lionel Messi ។ បន្ថែមពីនោះគាត់បានជ្រើសរើសខ្សែបម្រើឆ្នើម Manchester City កីឡាករ Kevin De Bruyne ជាកីឡាករទី៣ ដែលគាត់ចង់លេងរួមក្រុមអាជីពជាមួយបំផុតនៅ Liverpool ដោយគាត់បានស្ងើចសរសើរ Debruyne ថា «គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ក្រុមទាំងមូលនៅ Man City ក៏ល្អអស្ចារ្យផងដែរ ប្រសិនបើខ្ញុំលេងនៅលើទីលានជាមួយគាត់ ខ្ញុំមិនត្រូវការផ្តោតលើកីឡាករផ្សេងទៀតនោះឡើយ»។
ទន្ទឹមនឹងនេះ កីឡាករវ័យ ៣១ ឆ្នាំបានតាំងខ្លួនជាវីរបុរស Liverpool សម័យទំនើប ដោយស៊ុតបញ្ចូលទីបាន ១៩៨គ្រាប់ ក្នុងការប្រកួតចំនួន ៣២២ លើកមកទល់ពេលនេះ។ គួរជម្រាបដែរថា Salah បានឈ្នះពានរង្វាន់ Premier League, Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup ខណៈដែលក្លឹប Anfield បានជួបប្រទះនឹងការវិលត្រឡប់ទៅកាន់ភាពប្រសើរឡើងវិញក្រោមការដឹកនាំដោយលោក Jurgen Klopp៕
ប្រភព៖ sportbible ចុះផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


