Close
Ads: 88BOL
Featured-Image
Prediction: AC.Milan ចង់ផ្តួលភ្ញៀវ Dortmundដោយមិនរំពឹងលើលទ្ធផល PSG
ទំហំអក្សរ
តូច
ធំ

វាជាការជួបគ្នានៃក្របខ័ណ្ឌ Champions League អាចនិយាយបានថាជាពូលមរណៈរវាងក្រុមម្ចាស់ផ្ទះ AC Milan និង Borussia Dortmund នៅ កីឡដ្ឋានSan Siro នៅវេលាម៉ោង៣ទាបភ្លឺខណៈភាគីទាំងពីរនឹងផ្តោតលើការឈ្នះលើកចុងក្រោយនៅពានកំពូលទ្វីបអឺរ៉ុបមួយនេះ។ Dortmund ឈរនៅកំពូលតារាងក្នុងពូល F មាន ៧ ពិន្ទុបន្ទាប់ពីទទួលជ័យជម្នះលើក្រុម Newcastle United ខណៈដែលក្រុមចំណាត់ថ្នាក់លេខ 3 Milan មានត្រឹមតែ ២ ពិន្ទុតាមពីក្រោយបន្ទាប់ពីផ្តួលក្រុម Paris Saint-Germain កាលពីដើមខែនេះ។មានន័យថាAC.Milan ដាច់ខាតត្រូវតែផ្តួល Dortmund ព្រោះមិនដូច្នេះទេប្រសិនជា PSG ផ្តួល Newcastle នោះពួកគេនិងមានឪកាសឡើងមកចំណាត់ថ្នាក់លេខ២ហើយមានឪកាសទៅលេង នៅវគ្គ១៦ក្រុម​ជំនួសពួកគេបាន។
១.ប្រវត្តិជួបគ្នា ជើងទី១នៅទឹកដីអាឡឺម៉ង់គឺស្មើគ្នា០ទល់និង០ ខណៈ ខ្សែប្រយុទ្ធជើងចាស់ Olivier Giroud រកបានគ្រាប់បាល់៤គ្រាប់នៅ៤ប្រកួតចុងក្រោយសម្រាប់ក្រុមគ្រប់ក្របខណ្ឌប្រកួត ។ទោះយ៉ាងណា Dortmund ៣ប្រកួត ក្រៅដី

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Borussia Dortmund v AC Milan, UEFA Champions League 2023/2024: the briefing | AC Milan
២.ពត៌មានក្រុមAC.Milan(ម្ចាស់ផ្ទះ)
Oliver Giroud ​នឹង​បន្តដឹកនាំ​ក្រុមក្រោយចូលលេងកាលពីថ្ងៃសៅរ៏កន្លងទៅ។ ប៉ុន្តែកីឡាករសំខាន់មួយចំនួនមានដូចជាៈ Rafael Leao, Mattia Caldara, Marco Pellegrino, Marco Sportiello, Pierre Kalulu និង Noah Okafor អវត្តមាន។ Ismael Bennacer ក្រោយរបួសជង្គង់ធ្ងន់ធ្ងរ ប៉ុន្តែនិងបន្តអវត្តមាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Tomori, Thiaw, Hernandez; Musah, Reijnders; Chukwueze, Loftus-Cheek, Pulisic; Giroud
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣

Best Plays and Highlights: Borussia Dortmund 0-0 AC Milan in UEFA Champions League 2023 | 10/04/2023 - VAVEL USA
៣.ពត៌មានក្រុមNewcastle(ភ្ញៀវ)
Sebastien Haller និង Karim Adeyemi មានការសង្ស័យដោយសារជំងឺផ្តាសាយថ្មីៗនេះ។ ទោះយ៉ាងណាក៏ដោយ Felix Nmecha និង Julien Duranville និងខកខាន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Sule, Hummels, Schlotterbeck, Ryerson; Can, Sabitzer; Reus, Brandt, Malen; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ AC.Milan ២ : ១ Dortmund
ប្រភព:whoscored &freetips&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
មិនទាន់គ្រប់គ្រាន់! Inter Miami កំពុងចរចារនាំយកមិត្តរួមជាតិ Messi ម្នាក់ទៀតមករួមក្រុម(មានវីដេអូ)
featured image

ក្លឹបInter Miami កំពុងដុតដៃដុតជើងក្នុងការកៀងគរចុះហត្ថលេខានាំយកមិត្តរួមក្រុមរបស់កំពូលខ្សែប្រយុទ្ធស្លាប Leo Messi កីឡាករ Angel di Maria មករួមក្រុមខណៈពេលបច្ចុប្បន្នពួកគេបាននាំយកកីឡាករ Luis Suarez, Sergi Busquets និង Jordi Alba អោយមកគ្រងឯកសណ្ឋានឈុតផ្កាឈូកលេងរួមគ្នាសម្រាប់ក្រុមដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Florida រួចមកហើយ ស្របពេលប្រធានក្លឹបគឺវីរបុរសក្រុមបិសាចក្រហមលោក David Beckham បាននិងកំពុងធ្វើការចរចាដើម្បីនាំយកអតីតកីឡាករ PSG , Man.Utd និង Real Madrid ដែលកំពុងលេងអោយក្លឹប Benfica រូបនេះទៅលេងនៅទ្វីបអាមេរិកខាងជើងនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ MAN UTD ប្រឈមមុខនឹងការប្រជែងពីក្លឹបធំ២នៅអឺរ៉ុប ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្នើមរូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ថាកិច្ចសន្យារបស់សមាជិកជ័យលាភី World Cup ២០២២ សញ្ជាតិអាហ្សង់ទីននឹងត្រូវផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ហើយជាលទ្ធផលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរទៅកាន់ Inter Miami ដោយគ្មានតម្លៃខ្លួនខណៈគ្រូបង្វឹកអាហ្សង់ទីនលោក Tata Martino បានគូសវាសទម្រង់លេងត្រៀមដាក់អោយពួកគេលេងរួមក្រុមរួចអស់ទៅហើយនោះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Arsenal 35 25 5 5 85 28 +57 80
    2 Manchester City 34 24 7 3 82 32 +50 79
    3 Liverpool 35 22 9 4 77 36 +41 75
    4 Aston Villa 35 20 7 8 73 52 +21 67
    5 Tottenham Hotspur 34 18 6 10 67 54 +13 60
    6 Manchester United 34 16 6 12 52 51 +1 54
    7 Newcastle United 34 16 5 13 74 55 +19 53
    8 Chelsea 34 14 9 11 65 59 +6 51
    9 West Ham United 35 13 10 12 56 65 -9 49
    10 AFC Bournemouth 35 13 9 13 52 60 -8 48
    11 Wolverhampton Wanderers 35 13 7 15 48 55 -7 46
    12 Brighton & Hov… 34 11 11 12 52 57 -5 44
    13 Fulham 35 12 7 16 51 55 -4 43
    14 Crystal Palace 35 10 10 15 45 57 -12 40
    15 Everton 35 12 8 15 37 48 -11 36
    16 Brentford 35 9 8 18 52 60 -8 35
    17 Nottingham Forest 35 7 9 19 42 62 -20 26
    18 Luton Town 35 6 7 22 48 77 -29 25
    19 Burnley 35 5 9 21 38 70 -32 24
    20 Sheffield United 35 3 7 25 34 97 -63 16
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930  
  • Sponsor by 88Bol