
វីរបុរសក្រុមហង្សក្រហម Liverpool លោក Steven Gerrard បច្ចុប្បន្នជាអ្នកចាត់ការទូទៅក្រុម Al-Ettifaq នៅលីក កំពូលSaudi Pro League ដែលកន្លងមកមិនសូវចូលចិត្តកីឡាករអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea កំឡុងពេលពួកគេលេងប្រជែងគ្នានៅក្របខណ្ឌ EPLនោះមានទីបំផុតមានបំណងចង់បានកីឡាករវ័យ ៣៣ ឆ្នាំរូបនេះផ្លាស់មករួមក្រុមជាមួយខ្លួនទៅវិញ។ យោងគេហទំព័រ The Sun បានចុះផ្សាយថាៈSteven Gerrard បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករដូចជា Jordan Henderson, Georginio Wijnaldum, Moussa Dembele និងកីឡាជាច្រើនទៀតនោះកំពុងដាក់គោលដៅចង់នាំយកអ្នក ចាំទីសញ្ជាតិអេស្ប៉ាញដែលមិនទាន់មានក្លឹបលេងរូបនេះមករួមក្រុម ក្រោយចែកផ្លូវគ្នាជាមួយ Man.Utd បន្ទាប់ពីចំណាយពេលជាង១ទសវត្សនៅទឹកដី Old Trafford រួចមក។
ក្រលេកមើលទៅឆ្នាំ ២០១៨ Gerrard ធ្លាប់បានប្រាប់ថាៈរូបលោកមិនចូលចិត្ត David de Gea ពីព្រោះគាត់ជាអ្នកចាំទីដ៏អស្ចារ្យ។អតីតអ្នកចាំទី Aston Villa បានប្រាប់ BT Sport ថាៈមែនហើយ ខ្ញុំគិតថាការសរសើរដ៏ធំបំផុតដែលខ្ញុំអាចផ្តល់អោយគាត់គឺខ្ញុំស្អប់គាត់នៅពេលនោះ។តែការពិតអាចផ្លាស់ប្តូរការគីត ហើយបត់បែនតាមអ្វីដែលអ្នកចង់បាន។ អាចនិយាយបានDe Gea អាចជាអ្នកចាំទីដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
ប្រភព:sportskeeda

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



