Close
Featured-Image
ខកខានយូរ!ខ្សែការពារជើងចាស់រូបនេះទទួលកាតក្រហមសាជាថ្មីហើយច្រើនបំផុតនៅ La Liga (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

Sergio Ramos ត្រូវបានបណ្តេញចេញជាលើកទី ២៩ ក្នុងអាជីពរបស់គាត់កំលុងពេលក្រុមភ្ញៀវSevilla បរាជ័យចាញ់ក្រុមក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ២ទល់និង១ សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃសៅរ៏ម្សិលមិញ។អតីតខ្សែការពារ Real Madrid និងអេស្ប៉ាញ ត្រូវបានបណ្ដេញចេញដោយសារព្យាយាម​រារំាងលើកីឡាករ Brais Mendez នៅនាទីទី ៨៨ជិតបញ្ចប់ការប្រកួត ទៅហើយនោះ​ ពោលគឺក្រោយទទួលបានកាតលឿងនៅនាទីទី៨២រួចមក ។ការបណ្តេញចេញ​កាលពីថ្ងៃអាទិត្យនេះ បានបង្កើតកំនត់ត្រាដល់​វីរបុរបុរស​ក្រុមជម្រើសជាតិអេស្បាញវ័យ ៣៧ ឆ្នាំអោយទួលបានកាតក្រហមច្រើនបំផុត​សម្រាប់អាជីព​ពោលគឺច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ La Liga ច្រើនលើសពី Rafael Marquez អតីតខ្សែបម្រើ-ការពារ Barcelona សញ្ជាតិមិកស៊ិក (២១ដង) និង អតីតខ្សែបម្រើ-ការពារក្រុម Mallorca កីឡាករអន្តរជាតិប្រេស៊ីលFelipe Melo (២០ដង)។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sevilla suffer defeat to mount pressure on Diego Alonso - Get Spanish Football News

Sergio Ramos will never change! Real Madrid legend adds another red card to his insane collection after reckless challenge leaves Sevilla with ten men against Real Sociedad | Goal.com UK

ក្នុងនោះដែរខ្សែបម្រើស្លាបរបស់ក្រុម Sevilla កីឡាករ Jesus Navas វ័យ ៣៨ ឆ្នាំត្រូវបានបណ្តេញចេញក្នុងការប្រកួត La Liga ជាលើក​ដំបូងក្នុងអាជីពរបស់គាត់សម្រាប់ការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តបណ្តេញមិត្តរួមជាតិ និងជា មិត្តរួមក្រុម នៅពេលនោះផងដែរ។ពេលនេះ​ក្រុម​ម្ចាស់​ជើងឯក Europa League ៧សម័យ Sevilla កំពុងខ្សត់ជ័យជំនះ ដោយ៧លើក មិនដែលឈ្នះសោះនិងបានធ្លាក់មកលេខ ១៥ ក្នុង​តារាង ខណៈ​ម្ចាស់ផ្ទះ Sociedad បានឡើងមកលេខ ៥វិញ។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ)
featured image

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930