
(បរទេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបង្ហើបពីតម្លៃខ្លួនផ្ទេរខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ Joao Neves ដែលមានតម្លៃប្រមាណ ១២០លានអឺរ៉ូ ឬប្រហែល ១០៥លានផោន ស្របពេលក្លឹប Benfica មិនចង់បានតម្លៃទាបជាងនេះទេ។ ទន្ទឹមនឹងនេះក្លឹប Benfica មិនមានចេតនាបើកការពិភាក្សាសម្រាប់ Joao Neves ក្នុងខែមករាទេ បើទោះបីជា Man United បានបញ្ជូនភ្នាក់ងារចរចារជាច្រើននាក់មកក៏ដោយ សូម្បីតែក្លឹបគូប្រជែង Man City ក៏មានចំណាប់អារម្មណ៍ខ្ពស់ចង់បានកីឡាករវ័យ ១៩ ឆ្នាំរូបនេះផងដែរ។
ជាការពិតណាស់ លក្ខខណ្ឌដោះដូរអាចទៅរួចបាន ដូចកាលដែលក្លឹប Benfica លក់ Enzo Fernandez ក្នុងតម្លៃ ១២០លានអឺរ៉ូទៅឲ្យ Chelsea កាលពីមួយឆ្នាំមុន ទំនោរនេះអាចនឹងត្រូវបានប្រើប្រាស់ម្តងទៀតសម្រាប់ Benfica។ លើសពីនេះទៅទៀត ប្រធានក្រុមបិសាចក្រហម Bruno Fernandes គាត់បានអះអាងថាចង់ឲ្យ Neves មករួមក្រុមនៅ Old Trafford ព្រោះតែទេពកោសល្យដ៏ល្អអស្ចារ្យ មិនថានៅក្លឹប ឬ នៅជម្រើសជាតិឡើយ៕
សូមទស្សនានូវវីដេអូខាងក្រោម៖
ប្រភព៖ sportbible & Twiiter: Fabrizio Romano

(អង់គ្លេស)៖ ផ្លូវការ! តោខៀវ Chelsea ទិញបានខ្សែការពារអន្តរជាតិហូឡង់ Jorrel Hato ពីក្លឹប Ajax ក្នុងតម្លៃ ៣៧លានផោន ឬស្មើនឹង ៤២លានអឺរ៉ូ ដែលរូបគេជាសមាជិកថ្មីទី៨ របស់ក្រុមតោខៀវនារដូវកាលទិញ-ដូរកីឡាករផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Hato វ័យទើបតែ ១៩ឆ្នាំ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅ Stamford Bridge រយៈពេល៧ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់កាលពីចុងសប្តាហ៍កន្លងទៅ ស្របពេលកីឡាករយុវជនរូបនេះ ក៏ធ្លាប់បង្ហាញខ្លួនក្នុងក្រុមធំទឹកក្រូចហូឡង់បានចំនួន ៦ប្រកួតផងដែរ៕ ប្រភព៖ BBC



