Close
Sponsor ads Featured-Image
វិបត្តិរបួសមិនទាន់ដោះស្រាយផង !Man.Utd ប្រឈមបាត់បង់ខ្សែការពារម្នាក់រយៈពេល ១ខែ
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហមMan.Utd ប្រឈមបាត់បង់កីឡាករ Aaron Wan-Bissaka បន្ទាប់ពីរូបគេត្រូវបានប្រទេស​សាធារណៈ​រដ្ឋកុងហ្គោ DR Congo នៅទ្វីបអាហ្រ្វិកទាក់ទងទៅលេងនៅព្រឹត្តការណ៏ Africa Cup នាឆ្នាំ២០២៤ខាងមុខនេះ។ គួរ​បញ្ជាក់ថាខ្សែការពារស្លាបស្តាំ កើតនៅប្រទេសអង់គ្លេស ប៉ុន្តែមានដើមកំណើតកុងហ្គោ ធ្លាប់បានបង្ហាញខ្លួន​អោយ​ជម្រើស​ជាតិកុងហ្គោបានតែមួយដងគត់សម្រាប់ U-២០ ក្នុងឆ្នាំ ២០១៥ ។បន្ទាប់មករូបគេ​មានឪកាស​លេងអោយ​ក្រុមតោ​កំណាច​អង់គ្លេសU-២០ និង U-២១ ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនឈុតធំ​អោយជម្រើសជាតិ​អង់គ្លេសជា​លើក​ដំបូង​នៅឡើយ​ទេ។
Manchester United'a Aaron Wan-Bissaka will 'turn back on England for DR Congo' if overlooked again | Daily Mail Online
ទោះយ៉ាងណាខ្សែខ្សែការពារ Man. United មិនទាន់សម្រេចចិត្តនៅឡើយទេ តែនឹងពិចារណាឡើងវិញ លើសំណើ ខាង លើនេះ។ទោះយ៉ាង​ណាប្រសិនជាBissaka ទទួលយកនោះលោក Erik ten Hag អាចនិងអវត្តមានអតីតកីឡាករ Crystal Palace រូបនះនៅចន្លោះថ្ងៃទី ១៣ ខែមករាដល់ថ្ងៃទី ១១ ខែកុម្ភៈឯណោះពោលគឺជិត១ខែ។គួររំលឹកថា Wan-Bissaka ធ្លាប់ត្រូវបានគ្រូបង្វឹកលោក Gareth Southgate កោះហៅ​ឱ្យចូលលេងក្នុងវគ្គជម្រុះ Euro ២០២០ ប៉ុន្តែដោយសារបញ្ហា បួសខ្នងទើបរូបគេមិនមានឪកាសទៅវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Another Andre Onana U-turn! Why Man Utd goalkeeper could miss 2024 AFCON despite coming out of international retirement with Cameroon | Goal.com

ads

Sofyan Amrabat can transform Man Utd's season! Morocco star gives Erik ten Hag's faltering side energy and bravery in possession - everything they have been missing | Goal.com US

មិនមែនមានតែខ្សែការពារវ័យ ២៥ ឆ្នាំរូបនេះម្នាក់ប៉ុណ្ណោះទេ ព្រោះ Man.Utd អាចប្រឈមអវត្តមានអ្នកចាំទី Andre Onana (កាមេរ៉ូន)និងខ្សែបម្រើ Sofyan Amrabat (ម៉ារ៉ុក)ដែលអាចអវត្តមានសម្រាប់ការប្រកួតព្រឹត្តការណ៏ AFCON អោយក្រុម​ជម្រើសជាតិពួកគេផងដែរ។

ប្រភព:Besoccer

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ)
featured image

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បាន​បង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធូរទ្រូងលោក Amorim ក្រោយខ្សែបម្រើ Man.Utd ជិតរកអនាគតថ្មីឃើញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930